ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ទុរេន​៧០០​ដើម​ម្នាក់​ធ្លាក់​ចុះ​ទិន្នផល ខណៈ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ផា​ន់ រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ផា​ន់ រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ទុរេន​ជាង​៧០០​ដើម ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមូល​ផល​ជាង​២៥០​ដើម​ដែរ ។ តែ​នៅ​ឆ្នាំ​២០១៨ ទ​ន្និ​ផល​ហាក់ដូចជា ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ព្រោះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រាល់ថ្ងៃ​ខ្លាំង​ពេក បណ្តាល​ឱ្យ​រោយ​ផ្កា​អស់​ជា​ច្រើន មិនសូវ​ជាប់​ប៉ុន្មាន​នោះ​ទេ ។

ប្រភព​ពី​ម្ចាស់​ចម្ការ​ឈ្មោះ ផា​ន់ រក្សា​បានឱ្យ​ដឹង​ថា គាត់​បាន​ទៅ​រៀន​ពី​របៀប​ដាំ​ដំណាំ​ទុរេន នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លុះ​ក្រោយ​ពី​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ​គាត់​បាន​ចាប់ផ្តើម​ដាក់​ដាំ​ដំណាំ​ដើម​ទុរេន​ជា​បន្តបន្ទាប់​នៅ​លើ​ដី​របស់​ខ្លួន ដោយ​ដាំ​បាន​ចំនួន​ជាង​៧០០​ដើម ហើយ​ក៏​បាន​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ បាន​ជាង​២៥០​ដើម​ដែរ ។


ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្រមូល​ផល​រួច​សរុប​ទាំងអស់​បាន​ប្រមាណ​២៥​ទៅ​៣០​តោន ដោយ​លក់រាយ​ក្នុង​១​គីឡូក្រាម​តម្លៃ​២២០០០ ទៅ​២៣០០០​រៀល ហើយ​បើ​លក់ដុំ​តម្លៃ​ទាប​ជាង​នេះ​បន្តិច ដោយ​មាន​អតិថិជន​ធ្វើ​ដំណើរ​មក​ពី​ក្នុង​ខេត្ត​ប៉ៃលិន និង​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តបាត់ដំបង ពោធិ៍សាត់ រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។


គាត់​បញ្ជាក់​ថា ការ​ដាំ​ទុរេន​នេះ​គាត់​បាន​ផលិត​ជីធម្មជាតិ​ដោយ​ខ្លួនឯង​សម្រាប់​ដាក់​ស្រោចស្រព​ឱ្យ​ដំណាំ​ល្អ ហើយ​គាត់​ក៏​ចេះ​ពី​របៀប​បង្កាត់​ពូជ​ទុរេន​ដោយ​ខ្លួនឯង​ថែម​ទៀត​ផង ។ លើស​ពី​នេះ​បច្ចុប្បន្ន​គាត់​បាន​បើក​ថ្នាក់​បង្រៀន​ពី​របៀប​ដាំ​ទុរេន និង​របៀប​ថែទាំ​ដំណាំ​ប្រភេទ​នេះ​នៅផ្ទះ​របស់​ខ្លួន​ផង​ដែរ ចាប់តាំងពី​ចូល​រៀន​រហូត​ដល់​ចេះ​តម្លៃ​ត្រឹមតែ​៧០០​ដុល្លារ​ប៉ុណ្ណោះ ក៏​មានការ​បង្ហាត់​តាម​អន​ឡាញ​ផង​ដែរ ។

ម្យ៉ាងវិញទៀត​ទុរេន​ដែល​គាត់​ដាំ គឺ​បាន​នាំ​ពូជ​ចូល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​យក​មក​បង្កាត់​ពូជ​ចូល​គ្នា ដើម្បី​ឱ្យ​ក្លាយទៅជា​ទុរេន​មួយ​ប្រភេទ​ទៀត ដែល​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ហើយ​ស្អិត​ល្អ​ថែម​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ចេះ​របៀប​ថែទាំ​ទុរេន និង​ចេះ​ការពារ​ព្យាបាល​ដំណាំ​មួយ​នេះ​គាត់​ក៏​បាន​ជួល​ដំណាំ​ទុរេន​នៅ​ខេត្តបាត់ដំបង​រាប់រយ​ដើម សម្រាប់​បេះ​លក់​ដល់​អតិថិជន​ក្នុង និង​ក្រៅ​ខេត្ត ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សំបក​ទុរេន​ដែល​គេ​ហូប​រួច បោះចោល​គាត់​អាចយ​កមក​ផលិត​ជា​ជី​សម្រាប់​ដាក់​ដំណាំ​ទុរេន​ពេល​នៅ​តូច​ៗ ដើម្បី​ឱ្យ​លូតលាស់​បាន​ល្អ ។ ជា​ផល​ល្អ ចម្ការ​ដំណាំ​ទុរេន​របស់​គាត់ ស្ថិត​នៅ​ក្បែរ​ទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​មក​ទិញ​យក​ទៅ​ហូប​ជួបជុំ​គ្រួសារ និង​មាន​អ្នកទិញ​យក​ទៅ​ចែកចាយ​បងប្អូន​ព្រមទាំង​លក់​បន្ត​ថែម​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ