ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានដល់ថ្នាក់​ប្រើប្រាស់ និង​ជួញដូរនៅមុខ​វិទ្យាល័យ​ទៀត 

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សិស្សានុសិស្ស ខណ​:​នគរបាល​ចាប់​បាន​ជនសង្ស័យ​ម្នាក់​បាន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​មុខ​វិទ្យាល័យ ដែល​ជា​កន្លែង​សិស្ស​ប្រុស​ស្រី​ចេញចូល​ទៅ​សាលារៀន ហើយ​បើសិនជា​ល្បួង​នាំ​ឱ្យ​សិស្ស​ណា​ប្រើប្រាស់​នោះ​នឹង​នាំ​ឱ្យ​ខូច​អនា​គត​ជាក់​ជា​មិន​ខាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សិស្សានុសិស្ស ខណ​:​នគរបាល​ចាប់​បាន​ជនសង្ស័យ​ម្នាក់​បាន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​មុខ​វិទ្យាល័យ ដែល​ជា​កន្លែង​សិស្ស​ប្រុស​ស្រី​ចេញចូល​ទៅ​សាលារៀន ហើយ​បើសិនជា​ល្បួង​នាំ​ឱ្យ​សិស្ស​ណា​ប្រើប្រាស់​នោះ​នឹង​នាំ​ឱ្យ​ខូច​អនា​គត​ជាក់​ជា​មិន​ខាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​វិទ្យាល័យមួយ​កន្លែង​​ ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាន់ សាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ចំនួន​៥​កញ្ចប់ ឧបករណ៍​សំរាប់​ជក់ និង​វេច​ខ្ចប់ មាន​ថង់ ដែកកេះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ម្នាក់​ៗ មានការ​ព្រួយចិត្ត ក្រែង​កូន​ៗ​របស់​ពួក​គាត់​ទៅ​រៀន តែ​បែរជា​គេច​សាលា​ទៅ​ប្រើប្រាស់​គ្រឿងញៀន នោះ​នឹង​នាំ​ឱ្យ​មាន​វិប្បដិសារី​ដល់​ខ្លួនឯង និង​ក្រុម​គ្រួសារ​ជាក់​ជា​មិន​ខាន ។ ម្យ៉ាងវិញទៀត ពួក​គាត់​ពិតជា​សប្បាយចិត្ត​ដោយ​ឃើ​ញ​នគរបាល​បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ទាំងនោះ បើ​បណ្តែតបណ្តោយ​បន្ត​ទៅ​ទៀត​នឹង​មាន​ក្មេង​ៗ​ជា​សិស្ស​មួយ​ចំនួន​សេព​គ្រឿងញៀន​តាម​ការ​លួងលោម​របស់​ជនសង្ស័យ​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ក្រោយ​ពី​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ការិយា
ល័យ​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ