ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​ស៊ែរ​កាត់​ស៊យ​ចេញ​ភ្លាម ព្រោះ​ឆ្នាំ​ទាំង​៥​នេះ​នឹង​មាន​គ្រោះភ័យ​មក​ដល់

5 ឆ្នាំ មុន

ឧបទ្រព ទុក្ខ ទោមនស្ស ចង្រៃ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ​ឱ្យ​ឆ្ងាយ ហើយ​នាំ​ត្រឡប់​មក​តែ​នឹង​សុខ​ចម្រើន សិរី​សួស្តី មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ…

ឧបទ្រព ទុក្ខ ទោមនស្ស ចង្រៃ​ទាំងឡាយ​វិនាស​សាបសូន្យ​ទៅ​ឱ្យ​ឆ្ងាយ ហើយ​នាំ​ត្រឡប់​មក​តែ​នឹង​សុខ​ចម្រើន សិរី​សួស្តី មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស​វិញ ។
មុន​នេះ​បន្តិច​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃស្អែក​(​ថ្ងៃ​សុក្រ ទី​១៥ មិថុនា​) មាន​ឆ្នាំ​ភ័យ​ចំនួន​៥​គឺ មមែ ខាល រោង រកា វក ប្រញាប់​ស៊ែរ​ផ្តាច់​គ្រោះ​ចង្រៃ ចេញពី​ជីវិត​ឱ្យ​អស់ ជំនួស​មក​វិញ​តែ​នឹង​សុខ​ចម្រើន រកស៊ី​ចេះ​តែ​កាក់កប​ប្រសើរ​ឡើង លាភ​ធំ សំណាង​ធំ មាន​លុយ​វាល់​លាន​ចាំង​ចូល​មក​ក្នុង​ជីវិត និង​ជួប​តែ​រឿង​ល្អ​ៗ មានជោគ​ជ័យ​ក្នុង​ការងារ​រក​ទទួល​មាន​លុយ​ចូល​ហូរហៀរ ។ បើ​តាម​តម្រា​សាស្ត្រ​បាន​ប្រាប់​ថា ឆ្នាំ​ទាំង​៥​គួរតែ​ធ្វើបុណ្យ​ទាន​ខ្លះ តែបើ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ទេ ត្រឹមតែ​ដាក់​បាត្រ​នៅ​ពេល​លោក​និមន្ត​បិណ្ឌ​តាម​ដងផ្លូវ ក៏​រាប់​បញ្ចូល​ថា លោក​អ្នក​បាន​ធ្វើបុណ្យ​ដោយ​ប្រពៃ មាន​អានុភាព​កម្ចាត់​គ្រោះ​ចង្រៃ​ឱ្យ​អន្តរធាន​អស់​ទៅ និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន ហេង​ហេង​ពេញ​មួយ​ជីវិត ។ សូម​លោក​អ្នក​ចូល​មើល​លេខ​ហុងស៊ុយ ហើយ​ស៊ែរ​ចេញ​បន្ទាន់​។

 

ឆ្នាំមមែ Cmt ៤២៣ រាសី​ស្រុត​ចុះ​ខ្លាំង ប្រញាប់​ស៊ែរ​លើករាសី​បន្ទាន់​។ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​កិច្ចការ​ទាំងឡាយ​មិនសូវ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ទេ យក​ល្អ​ការងារ​ណា​ដែល​សំខាន់​គួរ​កុំ​អាល​ធ្វើ បង្អង់​បន្តិច​សិន​ក៏​មិន​ទាន់​ហួសពេល​ដែរ ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​គឺ​ច្រើន​ជួប​ឧបសគ្គ មាន​អ្នក​តាម​យាយី ដូច្នេះ​លោក​អ្នក​ត្រូវ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​គ្នា ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​ឡើយ ។ឆ្នាំខាល ខ្លា​កាន់​ដុំ​ពេជ្រ Cmt ១៣៥ រាសី​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​គួរ​លោក​អ្នក​កែកុន​រាសី​ឡើង​វិញ​ដោយ​ការ​ស៊ែរ​បួងសួង ដើម្បី​លើក​យីអ៊ុន​ឱ្យ​បាន​ប្រសើរ​ឡើង ។ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ប្រសើរ​ទាល់តែ​សោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គេច​ពី​បញ្ហា​បាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ថ្ងៃស្អែក​នេះ​មុខ​ជំនួញ​របស់​លោក​អ្នក​ហុច​ផល​ផ្លែផ្កា​មក​វិញ​ស្តួចស្តើង​ណាស់ ព្រោះ មាន​ក្រុម​បាបមិត្ត​ចាំ​បង្ក​បញ្ហា​ណាមួយ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ច្រើន​ជួប​បញ្ហា​ប្រទាំង​ប្រទូស្ត គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន ។ ចំណែក​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​មានការ​សោះអង្គើយ​ដាក់​គ្នា​។
ឆ្នាំរោង Cmt ៧១១ រាសី​ធ្លាក់​ចុះ​ខ្លាំង បើ​មិន​មានការ​ជួយ​អន្តរាគមន៍​ពី​អ្នក​ដទៃ​ទេ ការងារ​របស់​អ្នក​មិន​អាច​រក្សា​បាន​លំនឹង​ឡើយ ។ រីឯ​ឱកាស​នៃ​ការ​រក​លុយ បើ​លោក​អ្នក​រារែក​ចិត្ត​តែ​បន្តិច លុយ​នឹង​បោល​ហួស​ទៅ​បាត់ ។ ដូចនេះ​ដើម្បី​កម្ចាត់​គ្រោះ​ចង្រៃ​ទាំងនោះ​ចេញពី​ជីវិត លោក​អ្នក​ត្រូវ​ស៊ែរ​បួងសួង​ចំពោះ​គុណព្រះរតនត្រៃ និង​តាំងចិត្ត​ក្នុង​អំពើ​សុចរិត ឧបទ្រពចង្រៃ​នឹង​អន្តរធាន​អស់​ទៅ ។ឆ្នាំរកា Cmt ១៤៤ រាសី​ធ្លាក់​ចុះ​ខ្លាំង ពេល​នេះ​ផ្លូវចិត្ត​របស់​លោក​អ្នក​ពុំ​នឹងនរ​ទេ ប៉ះពាល់​ដល់​ការងារ និង​កើត​មានរឿង​រ៉ាវ​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ ហើយ​ក៏​ជា​ពេលវេលា​ដែល​មិន​គួរ​ដាក់​ទុន​រកស៊ី​ឡើយ ព្រោះ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ។ ចំពោះ​ការ​ទំនាក់ទំនង​មិន​គប្បី​ចេះ​តែ​រឹងរូស​ទេ ត្រូវ​ចេះ​លើកលែង​ចំពោះ​ករណី​ខ្លះ​ទើបបាន​សុខ​។ ស៊ែរ​កាត់​ស៊យ​ចេញពី​ជីវិត​លោក​អ្នកជា​បន្ទាន់ សុភមង្គល​គ្រប់​ប្រការ និង​លាភ​ជ័យ​ប្រាកដជា​នឹង​កើត​មាននៅ​ពេល​ដំណាលគ្នា​នេះ ។

 

ឆ្នាំវក នៅ​ថ្ងៃ​សុខ​ស្អែក​នេះ​ហុងស៊ុយ​លោក​អ្នក​មិនល្អ​សោះ ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​គូប្រជែង កុំ​ប្រហែសធ្វេស​ឱ្យ​សោះ ប្រយ័ត្ន​ខាតបង់​មាសប្រាក់​ទៅ​ទទេ​ៗ ។ ពេល​នេះ​មាន​មនុស្ស​អាក្រក់​តាម​ប៉ង​យាយី​ធ្វើបាប ដូច្នេះ​ទៅ​ណា​មក​ណា​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ Cmt ៣៥១