ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ផ្ងារ ! បើដឹងតម្លៃសំបុត្រចូលទស្សនាការប្រកួត World Cup 2018 នៅរុស្ស៊ី

5 ឆ្នាំ មុន

ខណៈ World Cup ២០១៨ ជិតមកដល់គេឃើញអ្នកគាំទ្របាននាំគ្នាជិះយន្តហោះទៅរុស្ស៊ី ដើម្បីទិញសំបុត្រចូលទស្សនាក្រុមជម្រើសជាតិរបស់ពួកគេដោយមិនខ្វល់ពីតម្លៃថ្លៃប៉ុនណាឡើយ ។ បើនិយាយពីតម្លៃសំបុត្រក្នុងព្រឹត្តិការណ៍ World Cup…

ខណៈ World Cup ២០១៨ ជិតមកដល់គេឃើញអ្នកគាំទ្របាននាំគ្នាជិះយន្តហោះទៅរុស្ស៊ី
ដើម្បីទិញសំបុត្រចូលទស្សនាក្រុមជម្រើសជាតិរបស់ពួកគេដោយមិនខ្វល់ពីតម្លៃថ្លៃប៉ុនណាឡើយ ។ បើនិយាយពីតម្លៃសំបុត្រក្នុងព្រឹត្តិការណ៍ World Cup ២០១៨ គឺថ្លៃកប់ក្តោងតែម្តងបើធៀបនឹង World Cup កាលពី៤ ឆ្នាំមុន ។

សំបុត្រចូលទស្សនាការប្រកួត World Cup ២០១៨ ចាប់ពីថ្ងៃបើកឆាកដំបូងរហូតដល់វគ្គផ្តាច់​​ព្រ័ត្រ(សរុប៦៤ប្រកួត)មានតម្លៃចាប់ពី៥៥០ដុល្លារដល់១១០០ដុល្លារឯណោះ ។ តម្លៃនេះថ្លៃជាង World Cup ២០១៤ ដែលពេលនោះតម្លៃសំបុត្រចាប់ពី៨០,៧៦ដុល្លារដល់៨៥៤,៩៤
ដុល្លារប៉ុណ្ណោះ ។ ចំណែកប្រជាជនរុស្ស៊ីវិញត្រូវបានផ្តល់ជូននូវតម្លៃថោកបំផុតចាប់ពី ២២,២៧ ដុលា្លរឡើងទៅ ។ តម្លៃសំបុត្រ World Cup ២០១៨ ត្រូវបានកំណត់ច្បាស់លាស់ទៅតាមទីតាំងនៃអ្នកទស្សនាពោលគឺមាន៤តំបន់ធំៗ ។

-តំបន់១ ៖ តម្លៃខ្ពស់បំផុតព្រោះជាទីតាំងស្ថិតក្នុងពហុកីឡដ្ឋាន និងមានកន្លែងអង្គុយៗសំខាន់សម្រាប់ទស្សនា ។

-តំបន់២ និង៣ ៖ ទីតាំងទាំងពីរនេះស្ថិតនៅក្រៅតំបន់១ ហើយតម្លៃក៏ថ្លៃគួរសមដែរ ។

-តំបន់៤ ៖ ជាទីតាំងមានតម្លៃសមរម្យបំផុត និងត្រូវបានបម្រុងទុកសម្រាប់តែជនជាតិរុស្ស៊ីប៉ុណ្ណោះ ។ ខាងក្រោមនេះជាតារាងតម្លៃសំបុត្រនៅតាមតំបន់នីមួយៗ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ