ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​នថាក្រុម​រុ​ស្ស៊ី​ត្រូវ​តស៊ូ​ដល់ទី​បញ្ចប់ទោះ​ទម្រង់​លេង​ក្នុង World Cup ខ្សោយ​ក្ដី

5 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ៉ា្ល​ឌី​មៀរ ពូ​ទី​នបាន​និយាយ​ថា​ «​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ត្រូវ​តស៊ូ​ប្រយុទ្ធ​រហូត​ដល់ទី​បញ្ចប់​ទោះបី​ទម្រង់​លេង​ក្នុង World Cup ខ្សោយ​ក្ដី​» ។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ីទទួល​បាន​សិទ្ធិ​លេង…

ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ៉ា្ល​ឌី​មៀរ ពូ​ទី​នបាន​និយាយ​ថា​ «​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ត្រូវ​តស៊ូ​ប្រយុទ្ធ​រហូត​ដល់ទី​បញ្ចប់​ទោះបី​ទម្រង់​លេង​ក្នុង World Cup ខ្សោយ​ក្ដី​» ។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ីទទួល​បាន​សិទ្ធិ​លេង World Cup ២០១៨​ ដោយ​ស្វ័យប្រវត្តិ ខណៈ​បច្ចុប្បន្នក្រុម​ដែល​មាន​រហស្សនាម​ «​ខ្លាឃ្មុំ​ទឹកកក» ​មួយ​នេះ​មិន​ត្រឹមតែ​មិន​ទាន់​ភ្លក់​រសជាតិ​ឈ្នះ​នៅឡើយ​ទេ​ថែម​ទាំង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​ជាងគេ​លេខ​៧០​ក្នុង​ចំណោម​៣១​ក្រុម​ផ្សេង​ទៀត​របស់​ស្ថាប័ន FIFA ។ ក្រុម​រុ​ស្ស៊ី​នឹង​បើក​ឆាក​ប្រកួត​ដោយ​ស្វាគមន៍​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ពហុ​កីឡដ្ឋាន ​Luzhniki Stadium ក្រុង​ម៉ូ​ស្គូ នៅ​វេលា​ម៉ោង​១០​យប់​នេះ ។

លោកពូ​ទី​ន​និយាយ​ថា «​ក្រុមបាល់ទាត់​របស់​យើង​មិន​ទាន់​ទទួលលទ្ធផល​ល្អ​សោះ​ក្នុង​ពេល​ថ្មី​ៗ​នេះ» ។ ជ័យជម្នះ​របស់​ក្រុម​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៧ តុលា ២០១៧ ដោយ​លត់​ក្រុម​កូរ៉េ​ខាងត្បូង​៤-២​នៅ​ក្នុង​ជំនួប​មិត្តភាព តែ​បាន​ចាញ់​ក្រុម​អា​ហ្ស​ង់​ទី​ន ប្រេ​ស៊ី​ល បារាំង និង​អូ​ទ្រី​ស ហើយ​ថ្មី​ៗ​នេះ​ស្មើ​ជាមួយ​ក្រុម​អុី​រ៉​ង់ អេ​ស្ប៉ា​ញ និង​តួ​ក​គី ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោកពូ​ទី​ន​រំពឹង​ថា លោក Stanislav Cherchesov នឹង​ដឹកនាំ​ក្រុម​រុ​ស្ស៊ី​បោះ​ជំហាន​ទៅ​មុខ​ជាមួយនឹងឆ​ន្ទះ​គាំទ្រ​របស់​ប្រជាជន ១៤៤ លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ