ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រអ៊ូ​ផង ពេញចិត្ត​ផង ពី​លិង្គ​ដ៏​ធំ​ជាងគេ​របស់​គាត់

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ បើ​តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ដែល​មាន​លិង្គ​ធំ​ជាងគេ​លើ​លោក (​ប្រវែង​៣៥​សង់ទីម៉ែត្រ​) បាន​រអ៊ូ​ថា វា​ជា​ឧបសគ្គ​ដល់​ការងារ​ដែល​ខ្លួន​ស្រមៃ​ចង់​ធ្វើ​។ លោក…

អា​មេ​រិ​ក ៖ បើ​តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ដែល​មាន​លិង្គ​ធំ​ជាងគេ​លើ​លោក (​ប្រវែង​៣៥​សង់ទីម៉ែត្រ​) បាន​រអ៊ូ​ថា វា​ជា​ឧបសគ្គ​ដល់​ការងារ​ដែល​ខ្លួន​ស្រមៃ​ចង់​ធ្វើ​។

លោក Jonah Falcon អាយុ​៤៧​ឆ្នាំ គាត់​មិន​អាច​ដើរ​តួឯក Hollywood បាន​ដោយសារ​តែ​លិង្គ​ធំ​ពេក​។ លិង្គ​របស់​គាត់​ធំ​ពេក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដឹកនាំ​ឲ្យ​គាត់​ដើរតួ​តែ​រាយ​រង​។

លោក Jonah និយាយ​ថា​៖ «​វា​ជា​ឧបសគ្គ​ដល់​ការ​សម្តែង​របស់ខ្ញុំ ព្រោះ​គ្មាន​នរណា​ហ៊ាន​ជួល​ខ្ញុំ​ឲ្យ​ថត​ទេ​។ វា​ពិតជា​ចង្រៃ​មែនទែន​។ ប្រហែលជា​ការ​សម្តែង​នៅ​អង់គ្លេស ឬ​អា​ល្លឺ​ម៉​ង់ គេ​មិន​ប្រកាន់​ទេ​។ តែ​សម្រាប់​នៅ Hollywood គឺ​គេ​ប្រកាន់​ណាស់​»​។

ហើយ​អ្វី​ដែល​លោក Jonah ពេញចិត្ត​នឹង​លិង្គ​ធំ​របស់​គាត់​នោះ គឺ​ដោយសារ​តែ​វា​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គាត់​អាច​ដេក​ជាមួយ​បុគ្គល​ល្បី​ៗ​បាន​។ បុរស​លិង្គ​ធំ​ម្នាក់​នេះ​បាន​និយាយ​​ថា​៖ «​ខ្ញុំ​បាន​ដេក​ជាមួយនឹង​មនុស្ស​ល្បី​ៗ​មួយ​ចំនួន ដែល​រួម​មាន​អ្នក​ឈ្នះ​ពាន Oscar ផង​ដែរ​។ តែ​ខ្ញុំ​មិន​អាច​និយាយ​ពី​រឿង​នេះ​បាន​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ