ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​អាជីវកម្ម​ស្នើ​ប្រើ​រូបិយប័ណ្ណ​ក្នុងស្រុក​​តាម​ព្រំដែន

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នកគ្រប់គ្រង​អាជីវកម្ម​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​តាមព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ទិញ​ដូរ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្តូរ​ប្រាក់​ផង​ដែរ ។  ប្រទេស​ទាំងនេះ​រួម​មាន កម្ពុជា ឡាវ…

ទីក្រុង​បាងកក ៖ អ្នកគ្រប់គ្រង​អាជីវកម្ម​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​តាមព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ទិញ​ដូរ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្តូរ​ប្រាក់​ផង​ដែរ ។  ប្រទេស​ទាំងនេះ​រួម​មាន កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម និង​ថៃ (CLMVT)​។ ផែនការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​នេះ នឹង​ស្នើ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល ស្តី​ពី​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មេគង្គ Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS) នា​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក Sanan Angubolkul ប្រធាន​ក្រុមប្រឹក្សា​អាជីវកម្ម ACMECS បាន​និយាយ​ថា អ្នក​គ្រប់គ្រង​អាជីវកម្ម​មក​ពី​ប្រទេស​នីមួយ​ៗ​គិត​ថា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ព្រមទាំង​កាត់​បន្ថយ​ការ​ប្តូរ​ប្រាក់ ។ លោក​ថា ៖ «​យើង​សង្ឃឹមថា រដ្ឋាភិបាល​ថៃ​នឹង​យល់​ស្រប​ជាមួយ​ផែនការ​រូបិយប័ណ្ណ​នេះ​របស់​យើង » ។

ក្នុង​កិច្ចប្រជុំ​នា​ពេល​ខាង​មុខ​នេះ អ្នកគ្រប់គ្រង​អាជីវកម្ម​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន ផ្តល់​ទិដ្ឋាការ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​កាន់​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ។ បច្ចុប្បន្ន មាន​តែ​ប្រទេស​ថៃ និង​កម្ពុជា​ប៉ុណ្ណោះ ដែល​បាន​លើក​លែង​​ទិដ្ឋាការ​នេះ ។

លោក Sanan បាន​បន្ថែម​ថា ពួក​គេ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​មជ្ឈមណ្ឌល​ស៊ើប​អង្កេត​​នៅ​កន្លែង​ត្រួតពិនិត្យ​តាម​ព្រំដែន​តែ​ម្តង ដែល​អាច​ជួយ​សម្រួល​ដល់​រថយន្ត​ដឹក​ជញ្ជូន​ផលិតផល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ រថយន្ត​ដឹក​ជញ្ជូន​ផលិតផល​ជា​ច្រើន​គ្រឿង​ត្រូវ​រង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​សម្រាប់​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន មាន​ន័យ​ថា ផលិត​ផល​ស្រស់​ៗ​អាច​នឹង​ខូចគុណភាព មុន​នឹង​ដឹក​ទៅ​ដល់​គោលដៅ​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ