ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Merkel ៖ EU នឹង​ប្រឆាំង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ លោកស្រី​អធិការបតី របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ Angela Merkel បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប (EU) នឹង​អនុម័ត​វិធានការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ដែកថែប…

ទីក្រុង​បែរ​ឡាំង ៖ លោកស្រី​អធិការបតី របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ Angela Merkel បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប (EU) នឹង​អនុម័ត​វិធានការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ដូច​ប្រទេស​កា​ណា​ដា​ដែរ។

ការ​សម្រេចចិត្ត​នេះ គឺ​បង្ហាញ​ពី​ការ​សោកស្តាយ​ដែល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​មិន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​របស់ G7 ។ លោកស្រី​បន្ត​ថា កិច្ចប្រជុំ G7 មិនមែន​ជា​ការ​បញ្ចប់​នៃ​ការ​ចាប់​ដៃគូ​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិ​ករ​វាង​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឡើយ ។ ប៉ុន្តែ​លោកស្រី​បាន​និយាយ​ជា​ថ្មី​ថា អឺរ៉ុប​មិន​អាច​ពឹងផ្អែក​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បន្ត​ទៀត​ទេ និង​គួរតែ​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង ។

លោកស្រី Merkel មាន​ប្រសាសន៍​ថា ៖«​សហភាព​អឺរ៉ុប​កំពុង​តែ​រៀបចំ​វិធានការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កលើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល ដោយ​ស្រប​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដូច​ប្រទេស​កា​ណា​ដា​ដែរ » ។ នៅ​​ពេល​សួរ​ថា តើ​លោកស្រី​ព្រួយបារម្ភ​ថា លោក​ត្រាំ អាច​នឹង​ឆ្លើយ​តប​វិញ​ដោយ​ដាក់​ពន្ធ​លើ​រថយន្ត​ដែរ​ឬទេ ? លោកស្រី​ថា ៖« ជាដំបូង ពួក​យើង​នឹង​ព្យាយាម​មើល​ថា តើ​ពួក​យើង​អាច​ចៀសវាង​វា​បាន​ឬទេ ហើយ​យើង​សង្ឃឹមថា EU នឹង​ឆ្លើយ​តប​ជា​ថ្មី ដោយ​ការ​សាមគ្គី​គ្នា​ម្តងទៀត » ។

លោកស្រី Merkel បាន​បន្ត​ទៀត​ថា អ្នកដឹកនាំ​នៅ​ក្នុង G7 បាន​ព្រមព្រៀង​គ្នា​ថា នឹង​ត្រួត​ពិនិត្យ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ជា​ថ្មី និង​សិក្សា​ពី​ពន្ធ​ដែល​កំពុង​មាន​ស្រាប់ ដើម្បី​ចៀសវាង​ពី​ឧបសគ្គ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ