ចុម! យករថយន្តទំនើប BMW កប់ក្នុងផ្នូរ
នីហ្សេរីយ៉ា ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានទិញរថយន្តទំនើប BMW តម្លៃ៦៦០០០ផោន មកធ្វើជាមឈូសសម្រាប់ឪពុករបស់ខ្លួន។…
នីហ្សេរីយ៉ា ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានទិញរថយន្តទំនើប BMW តម្លៃ៦៦០០០ផោន មកធ្វើជាមឈូសសម្រាប់ឪពុករបស់ខ្លួន។…
នីហ្សេរីយ៉ា ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ បានទិញរថយន្តទំនើប BMW តម្លៃ៦៦០០០ផោន មកធ្វើជាមឈូសសម្រាប់ឪពុករបស់ខ្លួន។ ដោយសារតែទង្វើដ៏ចម្លែកមួយនេះ មនុស្សជាច្រើនលើបណ្តាញសង្គមបានបញ្ចេញមតិជាច្រើន ដែលភាគច្រើន គឺអវិជ្ជមាន។
បុរសម្នាក់ឈ្មោះ Azubuike បានបាត់បង់ឪពុកទាំងមិនទាន់បានសម្រេចពាក្យសន្យាថា នឹងទិញរថយន្តទំនើបជូន ព្រោះតែហេតុនេះហើយ ទើបគាត់ក៏ជះលុយចំនួន៦៦០០០ផោន ដើម្បីយករថយន្តមកធ្វើជាមឈូសជំនួសវិញ។ រូបភាពដែលគេថតបានបង្ហាញពីទិដ្ឋភាពត្រៀមនឹងកប់រថយន្តទៅក្នុងផ្នូរ នៅតំបន់ដាច់ស្រយាលនា Ihaiala ប្រទេសនីហ្សេរីយ៉ា។
មហាជននៅបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា ទង្វើបែបនេះគឺពិតជាបង្ហិនលុយណាស់ ហើយប្រសិនបើចង់ទិញរថយន្តជូនឪពុកពិតមែន គឺត្រូវជូនតាំងពីគាត់នៅរស់។ អ្នកខ្លះថា វាគ្រាន់តែជាការអួតសម្ញែងលុយតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ