ខេត្តព្រះសីហនុ ៖ ផ្ទះមួយខ្នងចំណាយជាទឹកប្រាក់សរុបជិត២០០០ដុល្លារ ជាការឧបត្ថម្ភរបស់លោក អ៊ុក សាវឿន មេឃុំតានៃត្រូវបានសាងសង់រួច ហើយបានប្រគល់ជូនពលរដ្ឋដែលមានជីវភាពទីទ័ល នៅរសៀលម៉ោងជាង១២ថ្ងៃ ទី១២ មិថុនា ២០១៨នេះ ដែលមានទីតាំងស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីម្ចាស់ឧបត្ថម្ភ ដែលជាមេឃុំ ក្រុមប្រឹក្សាឃុំ និងសមាជិកសហភាព សហព័ន្ធយុវជនកម្ពុជាឃុំផងដែរ ។
លោកអ៊ុក សាវឿន មេឃុំតានៃដែលជាឃុំថ្មី ទើបបំបែកចេញពីឃុំជើងគោបានឲ្យដឹងថា ផ្ទះមួយខ្នងនេះមានទំហ៊ំ៤គុណ៥ម៉ែត្រសង់ពីជញ្ជាំក្តា ប្រកស័ង្កសី ចំណាយថវិការអស់សរុប១៤៥០ដុល្លារ និង៧៨ម៉ឺនរៀល ដែលលោកអ៊ុក សាវឿនឧបត្ថម១៤៥០ដុល្លារ និង៧៨ម៉ឺនរៀលទៀតបានពីការជួយឧបត្ថម្ភពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំតានៃ ។ លោកមេឃុំបានបន្តទៀតថា ផ្ទះ១ខ្នងនេះសង់ប្រគាល់ជូនស្ត្រីពីការជើងដោយពស់ចឹកឈ្មោះ នាក់ ហំ អាយុ៥៥ឆ្នាំ ហើយក្នុងពិធីប្រគល់ក៏មានជូនថវិការបន្ថែមមួយចំនួនផងដែរ ។
នៅរសៀលនោះផងដែរ នៅមានផ្ទះមួយខ្នងទៀតដែលកំពុងសាងសង់សម្រាប់ជូនលោកយាយវ័យ៧៣ឆ្នាំម្នាក់ទៀតឈ្មោះ ប៉ែន ហ៊ាន ដែលចិញ្ចឹមចៅកំព្រាចំនួន២នាក់ មានទំហ៊ំ៤គុណ៥ដូចគ្នា ។ ផ្ទះ១ខ្នងក្រោយនេះ ក្រោមការជួយឧបត្ថម្ភមួយផ្នែកទឹកប្រាក់ចំនួន៧៥០ដុល្លារបានមកពីការឧបត្ថម្ភពីលោកស៊ីម ការ និងនៅសល់ថវិការមួយចំនួនទៀត លោកមេឃុំ និងបង្ហើយជូន ។ ជាមួយនឹងសកម្មភាពមនុស្សធម៌នេះសរុបផ្ទះចំនួន៦ខ្នងផ្ទះ ហើយក្នុងនោះនៅភូមិតានៃ១ខ្នងផ្ទះ ភូមិមនោរម្យ២ខ្នងផ្ទះ និងនៅភូមិតាពៅនេះ សរុប៣ខ្នងផ្ទះទៀត ។ នេះគីជាសកម្មភាពមនុស្សធម៌សម្រាប់មន្ត្រីមូលដ្ឋានដែលបានយកចិត្តទុក់ជួយដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមទិសដៅថ្នាក់ដឹកនាំខេត្ត ជាពិសេសស្របតាមទិសដៅប្រមុខរដ្ឋាភិបាលកម្ពុជា ៕
ចែករំលែកព័តមាននេះ