ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្ថាបនា​ផ្លូវ​ថ្មី​ទទឹង​៣០​ម៉ែត្រ​ឆ្លងកាត់​តំបន់​អភិវឌ្ឍ​ន៏​បឹង​ជើងឯក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ប្រជុំ​ពិភាក្សា​ទៅ​លើ​ផល​ប៉ះពាល់​គម្រោង​ស្ថាបនា​មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ប្រជុំ​ពិភាក្សា​ទៅ​លើ​ផល​ប៉ះពាល់​គម្រោង​ស្ថាបនា​មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង ដែល​មាន​ទទឹង​៣០​ម៉ែត្រ​ឆ្លងកាត់​តំបន់​អភិវឌ្ឍ​ន៏​បឹង​ជើងឯក​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ដល់​ផ្លូវ​៣៧១ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​នោះ​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែទទឹង​៣០​ម៉ែត្រ​ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២​ទៅ​ត​ភ្ជាប់​ផ្លូវ​៦០​ម៉ែត្រ និង​បន្ត​ទៅ​ផ្លូវ​៣៧១​ស្ថិត​នៅ តំបន់​អភិវឌ្ឍន៍​ជើងឯក ក្នុង​ខណ្ឌមានជ័យ ដែល​ជា​គម្រោង​ធ្វើ​ឲ្យ​មាន​ជា​សរសៃឈាម​បន្ថែម​ទៀត​នៅ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ចរាចរណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់ ។

លោក​បន្ត​ថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី​ហ៊ុន​នាង ដែល​ជា​ផ្លូវ​ថ្មី​ក្នុង​គោលបំណង​ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ​នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ដើម្បី​រៀបចំ​ក៏​ដូច​សម្រួល​ឲ្យ​មាន​ចរន្ត​សរសៃឈាម​នៃ​ការ​ធ្វើ​ចរាចរណ៍​បាន​ល្អ​ប្រសើរ ។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​មាន​វត្តមាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​២ ឬ​តំបន់​ផ្លូវ​៦០​ម៉ែត្រ បាន​ងាយស្រួល ដោយ​ពុំ​បាច់​រង់ចាំ​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ​ទេ ។

លោក​បញ្ជាក់​ថា គម្រោង​ផ្លូវ​ថ្មី​នេះ​នឹង​មានការ​ត​ភ្ជាប់​ជាមួយនឹង​ស្ពាន​មួយ​ខ្សែ​ដែល​ស្រប​ជាមួយនឹង​ផ្លូវ​នេះ និង​ឆ្លងកាត់​ប្រឡាយ​ចុះ​ពី​បឹង​ទំពុន​ដែល​ត្រូវ​សាងសង់​ស្ពាន​មួយ​ប្រវែង​៨០​ម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គិតគូរ​អំពី​ប្លង់​មេ និង​ផល​ប៉ះពាល់​នៃ​ការ​ស្ថាបនា​ផ្លូវ​នេះ​ហើយ​គម្រោង​អាច​នឹង​ប៉ះពាល់​ទៅ​លើ​គម្រោង​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​ស្អាត​ដែល​ជា​គម្រោង​របស់​ចៃ​កា និង​គម្រោង​ដទៃ​ទៀត​ដែល​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ផ្លូវត្រូវ​ស្ថាបនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ