ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តឃា.ត​របស់​និស្សិត​ឆ្នាំ​ទី​២​នេះ ប្រហែល​នឹក​ដល់​ម្តាយ​ក្រាប​សំពះ​ខ្លួន​ទេ​ដឹង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា និស្សិត​ឆ្នាំ​ទី២​ម្នាក់បាន​យក​ក្រមា​ចង​ភ្ជាប់​ទៅ​នឹង​ចំ​រឹង​បង្អួច​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​បន្ទប់​​​ជាន់​ទី​១​របស់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​​​វេលា​ម៉ោង០៥ និង១៥​នាទីទៀប​​ភ្លឺ​ថ្ងៃ​ទី១២ ​មិថុនា នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦AEo+E1 ផ្លូវ​លេខ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា និស្សិត​ឆ្នាំ​ទី២​ម្នាក់បាន​យក​ក្រមា​ចង​ភ្ជាប់​ទៅ​នឹង​ចំ​រឹង​បង្អួច​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​បន្ទប់​​​ជាន់​ទី​១​របស់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​​​វេលា​ម៉ោង០៥ និង១៥​នាទីទៀប​​ភ្លឺ​ថ្ងៃ​ទី១២ ​មិថុនា នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦AEo+E1 ផ្លូវ​លេខ ៣៨៤ ក្រុម​៤១ ភូមិ​៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ខណៈ​ពេល​​ដែល​ឪពុក​ចុះ​មក​ពី​ហាត់​ប្រាណ​នៅ​ជាន់​ខាងលើ​​ប្រទះ​ឃើញ ​។ បុរស​រង​គ្រោះខាងលើ ឈ្មោះ តាត ចាន់​មីនា អាយុ២៧​ឆ្នាំ ជា​​និស្សិត​សាលា​បញ្ញា​សាស្ត្រ​ឆ្នាំ​ទី​២ ស្នាក់​នៅ​​កន្លែង​​កើតហេតុ​ ​។ ​

សេចក្តីរាយការណ៍បន្ត​​ថា មុន​ពេល​កើតហេតុ ​នៅវេលា​​ម៉ោង​ប្រមា​ណ​៤ និង​៣០​នាទី​ព្រឹក​ បុរស​ជាឪ​ពុក​ភ្ញាក់ពីដេក​ក្នុង​គោល​បំណង​ឡើង​ទៅ​ហាត់ប្រាណ​នៅ​លើដំបូលផ្ទះ​ ។ ​​ពេល​នោះ​រូប​គាត់ ​​បាន​ដើរ​ឆ្លងកាត់​ខាង​មុខ​បន្ទប់​របស់​កូនប្រុស​គាត់ និង​ឃើញ​មាត់ទ្វារ​​ចំហរ ​រូប​គាត់​​ក៏​​យក​ពិល​ចុច​​​ខាងក្នុង​មើល ក៏​ឃើញ​កូនប្រុស​​របស់​គាត់​​ដេក​​​ផ្អែក​ទៅជញ្ជាំង គាត់ក៏​មិន​​បាន​ចាប់អារម្មណ៍​ រូប​គាត់​ក៏​ឡើង​ទៅ​លើ​បាត់ ​។ ពេល​​គាត់​​ឡើង​ទៅ​ហាត់​បាន​ប្រមាណ​ជា​៣០​នាទី ​ឪពុក​បាន​ចុះ​មក​វិញ ​ហើយដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​កូន​គាត់​ម្តងទៀត​ទើប​ដឹង​​ថា កូនប្រុស​​គាត់​​ចង.ក​​ភ្ជាប់​ទៅ​ចំរឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្កការ​ភ្ញាក់ផ្អើល​ រាយការណ៍​ទៅ​​​ទៅ​​សម្ថ​កិច្ច​មូលដ្ឋានតែម្តង ។

​ពាក់ព័ន្ធ​ទៅ​នឹងករណី​យុវ​និស្សិត​ឆ្នាំ​ទី​២ ម្នាក់​ចង.ក​​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នេះ​ដែរ មិន​មា​ន​​អ្នក​ណា​ម្នាក់​​ដឹង​ពី​មូលហេតុ​អ្វីទេ ​គ្រាន់តែ​ដឹងថា កាលពី​​កន្លង​មក ជនរងគ្រោះ​​តែងតែ​ដើរ​លេង និងធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ហើយ​​ត្រូវ​​ម្តាយ​​​ធ្លាប់​​សំពះ​អង្វរឱ្យ​​រូបគេ​ឈប់​ធ្វើ​បែប​នេះ​តទៅ​ទៀតទៅ ។ លុះ​មក​ដល់​ពេល​នេះ ​​​ស្រាប់តែ​គេ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង.ករ​សម្លាប់​ខ្លួន​បែបនេះ​ ។

អត្ថបទសរសេរ ដោយ