ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ក្រោម​អធិបតីភាព​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​លោក…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ក្រោម​អធិបតីភាព​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ។

ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​រដ្ឋលេខាធិការ ឯកឧត្ដម លោក​ជំទាវ និង​លោក លោកស្រី​ថ្នាក់ដឹកនាំ ក្រសួង​កិច្ចការ​នារី លោក​ជំទាវ​អភិបាល​រង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​សាលាដំបូង​ខេត្ត តំណាង​​ព្រះរាជអាជ្ញា​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ផង​ដែរ ។​

​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី ភួង សារី ជា​ប្រធាន​មន្ទីរ កន្លង​មក បាន​យកចិត្តទុក​ដាក់​ដឹកនាំ​អនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច ប្រកបដោយ​ការ​សហការ និង​សាមគ្គីភាព ឯក​ភាព​ផ្ទៃក្នុង នាំ​ឲ្យ​ការ​អនុវត្ត​ការងារ​កិច្ចការ​នារី​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ចូលរួម​ចំណែក​​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ការ​ថែទាំ​សុខ​ភាពស្រី្ត និង​កុមារ ជា​ពិសេស​ការ​ជួយ​ពង្រឹងសមត្ថភាព​ស្ត្រី ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ទាំង​ក្នុង​ការ​ងារ​សេដ្ឋកិច្ច និង​ការ​សម្រេចចិត្ត​នានា ស្រប​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ជាមួយ​នេះ​លោក​ជំទាវ​រដ្ឋមន្ត្រី និង​លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោកស្រី ទុំ សារា​នី ប្រធាន​មន្ទីរ​ដែល​ទើប​ទទួល​បានការ​តែងតាំង​ថ្មី​ត្រូវ​បន្ត​បេសកកម្ម​ដឹកនាំ​អនុវត្ត​ការងារ​កិច្ចការ​នារី​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត​ជា​ពិសេស ក្នុង​ការ​លើកកម្ពស់ និង​បញ្ជ្រាប​សមភាព​យេ​ន​ឌ័​រ ការ​ផ្ដល់ និង​ពង្រឹង​សិទ្ធិ​អំណាច​ស្ដ្រី ការ​ការពារ និង​ការ​ផ្ដល់​សេវា​អប់រំ​សុខភាព រួម​ទាំង​ការងារ​ជា​ច្រើន​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី កុមារ ជន​រង​គ្រោះ និង​ជន​ងាយ​រង​គ្រោះ ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ដើម្បី​ធានា​និរន្ត​ភាព​ការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឲ្យ​បាន​ល្អ​ប្រសើរ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ត្រូវ​មានការ​សហការ​ល្អ​ជាមួយ​រដ្ឋ​បាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព​នានា ក្នុង​ការ​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​ខេត្ត​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ