ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ្វៃ សំអាង ខកចិត្តបំផុត​ ក្រោយ​​​ដឹង​​​អតីតបេក្ខជន​ផ្កាយ​រះ​​ក្នុង​​សួនជាប់​ពន្ធ​នា​​​គារ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ «​ផ្កាយ​រះ​ក្នុង​សួន​» ទួន ឆាន​ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កន្លង​ទៅ ពី​បទ​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​នារី​ម្នាក់​រួច​មក ធ្វើ​ឱ្យ​លោក ហ្វៃ…

រាជធានីភ្នំពេញ ៖ ក្រោយ​ពី​បែកធ្លាយ​ព័ត៌មាន​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ «​ផ្កាយ​រះ​ក្នុង​សួន​» ទួន ឆាន​ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កន្លង​ទៅ ពី​បទ​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​នារី​ម្នាក់​រួច​មក ធ្វើ​ឱ្យ​លោក ហ្វៃ សំអាង ខកចិត្ត​និង​សោកស្ដាយ​បំផុត ​ចំពោះ​ហេតុការណ៍​មួយ​នេះ ។

លោក ហ្វៃ សំអាង គឺជា​អ្នក​រៀបចំ​កម្មវិធី​ «​ផ្កាយ​រះ​ក្នុង​សួន​» ដែល​កម្មវិធី​នេះ​ បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាង​ខ្លាំង​នា​ពេល​នោះ ។ លោក​បាន​រៀបរាប់​ថា លោក​មាន​អារម្មណ៍​សោកស្ដាយ​ និង​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មានថា អតីត​បេក្ខជន​រូប​នេះ​ទៅ​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ដូច្នេះ​សោះ ។ គួរតែ​យក​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត មិន​គួរ​យកកេរ្តិ៍ឈ្មោះ​ដែល​ខំ​កសាង​ឡើង​យ៉ាង​លំបាកលំបិន​ទៅ​បំផ្លាញ​ត្រឹម​មួយប៉ប្រិចភ្នែក ។

លោក​និយាយ​ថា ទោះបីជា ទួន ឆាន​ឈុ​ន មិន​បាន​កាន់​ពាន​ក្នុង​កម្មវិធី​ «​ផ្កាយ​រះ​ក្នុង​សួន​» ក្ដី តែ​រូបគេ​បាន​ទទួល​ពាន​ប្រជាប្រិយភាព​ពីគណៈកម្មការ និង​ស្សនិកជន​ជា​ច្រើន​ ចំពោះ​សមត្ថភាព​សំឡេង​របស់​គេ ។«​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ ក្រៅពី​សោកស្ដាយ​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​នឹក​ស្មានថា គាត់​ទៅ​ប្រព្រឹត្ត​អំពើ​ដើរ​ឆក់​គេ​ដូច្នេះ​សោះ ។ ហេតុ​អ្វី​គាត់​មិន​យក​សមត្ថភាព​ដែល​គាត់​មាន​ទៅ​ប្រើ​ប្រើប្រាស់​ប្រកប​របរ​ចិញ្ចឹមជីវិត​» លោក ហ្វៃ សំអាង បញ្ជាក់ ។

ទួន ឆាន​ឈុ​ន ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ «​ផ្កាយ​រះ​ក្នុង​សួន​»​ រដូវ​កាល​ទី​១ ឆ្នាំ​២០១៣ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៨  ​មេសា ឆ្នាំ​២០១៨ ពី​បទ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ពី​នារី​ម្នាក់​នៅ​កែង​ផ្លូវ​លេខ​២១៥​និង​ផ្លូវ​លេខ​១៤៦ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជ​ធានី​ភ្នំពេញ  ៕

គួររំលឹកថា ៖ ម្នាក់ៗធ្លាក់ថ្លើមក្ឌុក… ​ពេលចាប់​​បាន​ចោរជា​​តារា

អត្ថបទសរសេរ ដោយ