ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បន្ទោស​ពី​ការ​បរាជ័យ​ក្នុង​កិច្ចប្រជុំ G7

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ទី​១០ មិថុនា សហរដ្ឋអាមេរិក​បាន​បន្ទោស​ថា ប្រទេស​កា​ណា​ដា​ធ្វើ​ឲ្យ​មានការ​បរាជ័យ​ក្នុង​កិច្ចប្រជុំ G7 ហើយ​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី​កា​ណា​ដា Justin…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ទី​១០ មិថុនា សហរដ្ឋអាមេរិក​បាន​បន្ទោស​ថា ប្រទេស​កា​ណា​ដា​ធ្វើ​ឲ្យ​មានការ​បរាជ័យ​ក្នុង​កិច្ចប្រជុំ G7 ហើយ​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី​កា​ណា​ដា Justin Trudeau ក្បត់​នឹង​អា​មេ​រិ​ក ។

គ្រាន់តែ​ប៉ុន្មាន​នាទី​ក្រោយ​បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​រួម​របស់ G7 បាន​ចេញ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក នៅ​ខេត្ត Quebec របស់​ប្រទេស​កា​ណា​ដា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅ​លើ Twitter របស់​លោក ដោយ​រិះគន់​លោកនាយក​រដ្ឋ​មន្ត្រី​កា​ណា​ដា Trudeau និង​ប្រាប់​ថា លោក​បាន​បញ្ជា​ឲ្យ​អ្នកតំណាង​អា​មេ​រិ​ក​មិន​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​នេះ ។ លោក Larry Kudlow ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក បាន​និយាយ​ប្រាប់​សារព័ត៌មាន CNN ថា លោក Trudeau ពិតជា​ក្បត់​នឹង​ពួក​យើង​មែន ។

លោក​ត្រាំ បាន​សរសេរ​នៅ​លើ Twitter ថា ៖« ការ​ដែល​ប្រទេស​កា​ណា​ដា​ដាក់​ពន្ធ​យ៉ាង​ខ្ពស់​លើ​កសិករ ពលករ និង​ក្រុមហ៊ុន​របស់​អា​មេ​រិ​ក ខ្ញុំ​បាន​បញ្ជា​អ្នកតំណាង​អា​មេ​រិ​ក​មិន​ឲ្យ​គាំទ្រ​សេចក្តីថ្លែងការណ៍​រួម​នេះ ព្រោះ​ពួក​យើង​ចង់​ដាក់​ពន្ធ​លើ​យានយន្ត ដែល​កំពុង​ហូរ​ចូល​មក​ក្នុង​ទីផ្សារ​អា​មេ​រិ​ក » ។

លោក Trudeau បាន​ប្រាប់​សារព័ត៌មាន​ថា ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ដែល​យក​សន្តិសុខ​ជាតិ​មក​ធ្វើ​ជា​មូលហេតុ​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល គឺជា​ការ​ប្រមាថ​លើអតីត​យុទ្ធ​ជន​កា​ណា​ដា ដែល​បាន​គាំទ្រ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​នៅ​ក្នុង​ជម្លោះ​តាំងពី​សង្គ្រាមលោក​លើក​ទី​១ មក​ម្ល៉េះ ។ លោក Trudeau បាន​ប្រាប់​លោក​ត្រាំ ថា ៖«​វា​ជា​ការ​សោកស្តាយ​មួយ ប៉ុន្តែ​ពួក​យើង​ច្បាស់​លាស់ និង​ម៉ឺងម៉ាត់​ថា នឹង​ចេញ​វិធានការ​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ខាង​មុខ​នេះ ដោយ​ដាក់​ពន្ធ​ឲ្យ​ស្មើនឹង​ពន្ធ​របស់​អា​មេ​រិ​ក ដែល​បាន​ដាក់​មក​លើ​ពួក​យើង​ដោយ​មិន​យុត្តិធម៌ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ