ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (អរុណសួស្តីកម្ពុជា) ដោយ ណុប ច័ន្ទតារា

14 ឆ្នាំ មុន

ថ្ងៃ​រះ​ក្រឡង់​អើត​វង់​ភក្ដ្រា សម្លេង​ខ្ញៀវខ្ញា​លាន់ឮ​រំពង
កម្ពុជា​សួស្ដី​ព្រៃ​ព្រឹក្ស​ជ្រលង ស្រស់ស្រាយ​បំព្រង​ជ្រលង​ដងអូរ​។

អរុណសួស្ដី​កម្ពុជា                  Good Morning Cambodia!!
ដោយៈ ណុ​ប ច័ន្ទ​តារា                Long Beach, California.

ថ្ងៃ​រះ​ក្រឡង់​អើត​វង់​ភក្ដ្រា                សម្លេង​ខ្ញៀវខ្ញា​លាន់ឮ​រំពង
កម្ពុជា​សួស្ដី​ព្រៃ​ព្រឹក្ស​ជ្រលង        ស្រស់ស្រាយ​បំព្រង​ជ្រលង​ដងអូរ​។
ភ្នំពេញ​ទំនិញ​ទិញ​លក់​តាម​ផ្សារ        កូនសិស្ស​សាលា​ជិះ​កង់​ម៉ូតូ
តាម​ដង​វិ​ថី​ទ្រហឹង​លាន់​ស្នូរ               ទិញ​លក់​ដោះ​ដូរ​ញាប់​ជើង​ញាប់ដៃ​។
អរុណសួស្ដី​រស្មី​ត្រចង់                ស្រុក​ខ្មែរ​ផូរផង់​សំណង់​សម័យ
ផ្លូវថ្នល់​ខ្វាត់ខ្វែង​បើកបរ​រាល់ថ្ងៃ        ខ្មែរ​យើង​កែ​ឆ្នៃ​សម័យនិយម​។
ទេសចរ​ណ៏​កុះករ​គ្រប់​ទីកន្លែង        រស្មី​ចាំងចែង​ទាំង​តូច​ទាំង​ធំ
ឆើតឆាយ​បវរ​កម្ពុជា​ទ្រនំ                ខ្មែរ​មូល​ជិតជុំ​សួស្ដី​កម្ពុជា​។
អា​រុណ​សួស្ដី​បងប្អូន​ទាំងអស់        ទាំងស្រី​ទាំងប្រុស​យាយ​តា​មីងមា
សូម​ជួប​តែ​សុខ​គ្រប់ពេលវេលា        រកស៊ី​ធូរធា​កម្ពុជា​ជោគជ័យ​។