ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់រឿង«​ពោត​»ប្រតិកម្ម​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ការ​បញ្ឆេះ​រឿង​ក្នុង​ហ្វេ​ស​ប៊ុ​ក

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ថ្លែង​ប្រតិកម្ម​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តកំពង់ចាម​ទៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​១១ ខែមិថុនា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​រឿងអាស្រូវ​ព្រះសង្ឃ​មួយ​អង្គ​និង​នារី​ម្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ផ្សព្វផ្សាយ​ពី​រឿង​នេះ​តទៅ​ទៀត…

ខេត្តកំពង់ធំ ៖ ថ្លែង​ប្រតិកម្ម​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តកំពង់ចាម​ទៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​១១ ខែមិថុនា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​រឿងអាស្រូវ​ព្រះសង្ឃ​មួយ​អង្គ​និង​នារី​ម្នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ផ្សព្វផ្សាយ​ពី​រឿង​នេះ​តទៅ​ទៀត ដើម្បី​ការពារ​តម្លៃ​ព្រះពុទ្ធសាសនា និង​តម្លៃ​ស្ត្រី​ខ្មែរ​ផង​ដែរ ។

ប្រតិកម្ម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយ​ពី​រឿងរ៉ាវ​អា- ស្រូវ ​របស់​អតីត​ព្រះសង្ឃ​និង​នារី​វ័យក្មេង​ម្នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ នៅ​តែ​បន្ត​កើតឡើង​មិន​ចប់​សោះ និង​ក្លាយជា​កា​រត​ភាគ​នៅ​លើ​បណ្តាញ​សង្គម ។ សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ចំ​ឈ្មោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​២​នាក់ ដែល​ល្បីឈ្មោះ​គឺ លោក ផែង វណ្ណៈ និង​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ថា​ជា​អ្នក​បញ្ឆេះ​រឿង​នេះ​ឱ្យ​កាន់តែ​សុសសាយ ។ លោក ផែង វណ្ណៈ និង​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ដែល​សុទ្ធតែ​ជា​អ្នក​ល្បីល្បាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចុះ​ទៅ​សម្ភាសន៍​ដាច់​ដោយឡែក​ពី​គ្នា ដោយ​លោក ផែង វណ្ណៈ សម្ភាសន៍​ជាមួយ​អតីត​សង្ឃ ឯ​លោក ខ័​ណ្ឌ ច័ន្ទ​សុផល សម្ភាសន៍​ជាមួយ​នារី​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​នេះ ។

ទ​ង្វើ​ទាំងនេះ ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា ជា​ការ​បង្កើត​រឿងឱ្យ​កាន់តែ​វែង​ឆ្ងាយ​ដែល​គ្មាន​ចំណេញ​អ្វី​សោះ​ដល់​សង្គម ។ សម្តេច​តេ​ជោ បានឱ្យ​អ្នក​ទាំង​២​បញ្ចប់​ការ​ផ្សព្វផ្សាយ​បន្ត​នូវ​រឿងរ៉ាវ​ទាំងនេះ ។ តាម​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​វេលា​ថ្ងៃត្រង់ថ្ងៃ​១១ ខែមិថុនា បានឱ្យ​ដឹង​ថា ភ្លាម​ៗ​ក្រោយពី​រង​ការ​ស្តីបន្ទោស​និង​ព្រមាន​ពី​សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី លោក ផែង វណ្ណៈ និង​លោកខ័​ណ្ឌ ច័ន្ទ​សុផល តាម​រយៈ​គណនេយ្យ​ហ្វេ​សប៊ុ​ក​រៀង​ៗ​ខ្លួន បាន​ចេញ​មក​សន្យា​ឈប់​ផ្សព្វផ្សាយ​បន្ត​នូវ​រឿងអាស្រូវ​នេះ ។ ក្រៅពី​សន្យា លោក ផែង វណ្ណៈ ក៏​បាន​សុំ​ទោស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចំពោះ​កំហុស​ដែល​បាន​ប្រព្រឹត្ត ។ ចំណែក​លោក ខ័​ណ្ឌ ច័ន្ទ​សុផល បាន​អរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ណែនាំ​រូប​លោក​ចំពោះ​រឿង​នេះ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវឱ្យ​បញ្ចប់រឿង​នេះ ដើម្បី​ការពារ​ព្រះពុទ្ធ​សាសនា ​និង​ការពារ​តម្លៃ​ស្ត្រី​ខ្មែរ ដោយសារ​តែ​ជា​រឿងមិន​សម​ហេតុផល​ទាល់តែ​សោះ វា​មិន​ខុសពី​ការ​ចាប់​សង្អារ​បញ្ជល់​គ្នា​ទេ ។ សម្តេច​តេជោ​បន្ទោស​ថា អ្នក​ទាំង​២​សុទ្ធតែ​ជា​មន្ត្រី​យោធា​អស់លោក​មិន​ខំ​រំងាប់​អធិករណ៍ បែរជា​បញ្ឆេះ ។

សម្តេច​តេ​ជោ​បាន​ព្រមាន​ថា រឿង​បុគ្គល​តែ​២​នាក់​អស់លោក​ធ្វើ​ឱ្យ​កក្រើក តើ​វា​មាន​ផល​ចំណេញ​អ្វី​ទៅ? ខាង​លោកសង្ឃ​ក៏​បាន​ទទួល​វិន័យ​រួច​ទៅ​ហើយ ឯខាង​ស្រី​ក៏​ទទួល​ភាព​អាម៉ាស់​ច្រើន​ណាស់​ទៅ​ហើយ ។ តើ​ខ្ញុំ​អាច​សុំ​បាន​ទេ អស់លោក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ​បង្ករឿង​ដល់​ណា​ទៀត ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខាង ផែង វណ្ណៈ និង ខ័​ណ្ឌ ច័ន្ទ​សុផល អ្នកលេង​ហ្វេ​ស​ប៊ុ​កគឺ​អត់​ត្រូវ​គ្នា​ទេ ។ ផែង វណ្ណៈ ទៅ​សម្ភាសន៍​លោកសង្ឃ ឯ​ខ័​ណ្ឌ ចាន់​សុផល សម្ភាសន៍​ខាង​ស្រី នាង​ទប់ចិត្ត​មិន​បាន​ក៏​បង្ហោះ​ទាំងអស់ ទាំង​សារ​សំឡេង ។ បើ​យ៉ាង​ដូច្នេះ តើ​ដំណើរ​ជាតិ​យើង​វា​យ៉ាងម៉េច គ្រាន់តែ​រឿង​ប៉ុណ្ណឹង ។ស​ម្តេ​តេ​ជោ​ថ្លែង​ថា ព្រះពុទ្ធ​សាសនា​មិន​គប្បី​អាប់ឱន​ទៅ​តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បីដោយ​សង្ឃ​មួយ​អង្គ ឬ​ពីរ​អង្គ​នោះ​ទេ ។ ឯ​ស្ត្រី​ខ្មែរ ក៏​មិន​គប្បី​ត្រូវ​បាន​បង្ខូច​កិត្តិយស​ដោយសារ​ទ​ង្វើ​ខុសឆ្គង​របស់​ស្ត្រី​ម្នាក់​ឬ​ពីរ​នាក់​ដែរ ។តើ​ខ្ញុំ​អាច​សុំ​បាន​ទេ ពី​មន្ត្រី​យោធា​ទាំង​ពីរនាក់​នេះ ។ បើ​សុំ​មិន​បាន ជម្រើស​ដែល​នៅ​សេសសល់​មាន​តែ​ដេញ​ចោល​ពី​ជួរ​យោធា ឱ្យធ្វើ​អ្នក​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង​ទៅ កុំឱ្យ​នៅ​ក្នុង​កងទ័ព​នាំ​ចង្រៃ​ទ័ព​តទៅ​ទៀត ។ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​បាន​ព្រមាន​ដល់​លោក ផែង វណ្ណៈ ផង​ដែរ ដែល​មានការ​ពាក់ព័ន្ធ​រឿងរ៉ាវ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប​ដោយ​សម្តេច​បន្ទោស​ថា បែរ​ទៅ​ជា​ចេះ​ដឹង​រឿងប្លង់​ដី​(​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥) ។ គេ​ចង់​ល្បី​ខាង​ហ្វេ​ស​ប៊ុ​ក​ឬ? សម្តេច​បន្ត​ថា ចង់​ធ្វើ​តុលាការ​ប៉ាវ​ចិន​ឬ? ឬ​ចង់ឱ្យ​នាយក​រដ្ឋមន្ត្រី​បានដឹង ? នាយក​រដ្ឋមន្ត្រី​ហៅ​ទូរស័ព្ទ​ទៅ ផែង វណ្ណៈ ។ ផែង វណ្ណៈ សុំ​ទោស ។

ដូច្នេះ​អ្នក​ដែល​ពឹង ផែង វណ្ណៈ លើ​បញ្ហា​បើកផ្លូវ​នៅ​ខេត្តសៀមរាប មិន​ត្រូវ​យក​ជា​ការ​បាន​តទៅ​ទៀត​ទេ ។ សម្តេច​បានឱ្យ​លោក ផែង វណ្ណៈ ដក​ឃ្លី​ប​ហ្នឹង​ចេញ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា មនុស្សណា​ដែល​មិន​ប្រព្រឹត្ត​ខុស​នោះ តែ​គ្រាន់តែ​ទុកពេលវេលា​ឱ្យ​គ្នា​កែប្រែ​ទៅ​បាន​ហើយ បែរជាចង់​ឈ្នះ​ចង់​ចាញ់ ។ បើ​ចង់​ឈ្នះ​ចង់​ចាញ់ ឱ្យ​គាត់​តែ​ពីរ​នាក់​ហ្នឹង​ទៅ នេះ​បែរជា​យើង​ទៅ​បង្ហោះ​រឿង​ផ្អើល​ពេញ​ពិភពលោក ។
សូម​រំឭក​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​ខុស​សីលធម៌​រវាង​អតីត​សង្ឃ​ស្រិល វ​ណ្ណា និង​នាង កាយវី​តា បាន​កើតឡើង​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យកាលពី​ស​ប្តា​ហ៍​មុន​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះក្នុង​ហ្វេ​ស​ប៊ុ​ក​រឿង​សង្ឃ​ឆាន់​ពោត​បែប​អាសអាភាស និង​អង្គុយ​លេងល្បែង ។ លុះ​បែកធ្លាយរឿង​នោះ​មក រឿង​និយាយ​ពី​«​ពោត​»​បាន​ក្លាយជា​ពាក្យ​មាន​ប្រជាប្រិយភាព ។

ក្រោយ​ពី​បែកធ្លាយ​រឿងរ៉ាវ​នេះ ព្រះសង្ឃ​អង្គ​នោះ​ត្រូវ​បានចាប់​ផ្សឹក ហើយ​ត្រូវ​នារី​ជា​ដៃគូ​ប្តឹង​ទៅ​កាន់​តុលាការ​ថែម​ទៀត ។ បើ​ទោះបី​រឿង​នេះ​បាន​បញ្ចប់​តាម​វិន័យ​សង្ឃ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​មក​ដល់​ពេល​នេះ​វា​នៅ​តែ​កក្រើក​នៅ​ក្នុង​ចំណោម​មហាជន​ខ្មែរ​ដដែល ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ប្រឈម​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង​បញ្ចប់​ការ​ផ្សព្វផ្សាយ​រឿងរ៉ាវ​នេះ​តទៅ​ទៀត ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​តម្លៃ​នៃ​ស្ត្រី​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ