ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំគាត់​ស្ងប់វិញ… យើងខំ​សឹង​​រត់​​ជាន់​​គ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មានហេតុការណ៍ដ៏ភ្ញាក់​​ផ្អើល​មួយ កើត​ឡើង​កាល ពី​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា ​​នេះ​ ខណៈមានករណី​ទុ​ស្សេ​​ឆេះ​លើ​បង្គោល​​ភ្លើង​លាយ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មានហេតុការណ៍ដ៏ភ្ញាក់​​ផ្អើល​មួយ កើត​ឡើង​កាល
ពី​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា ​​នេះ​ ខណៈមានករណី​ទុ​ស្សេ​​ឆេះ​លើ​បង្គោល​​ភ្លើង​លាយ
​​ឡំ​​ផ្កា​ភ្លើងសន្ធោសន្ធៅ​ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​១០៥ ​​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា នៅ​មុន​កើតហេតុ​ គេ​​​​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​កា​ប៊ីន​​ភ្លើង លុះ​មួយសន្ទុះ​ស្រាប់តែ​ចេញ​​ផ្ទុះ​ឆេះ​ខ្សែ​ភ្លើង​​កើត​ជា​អណ្តាតភ្លើង​ឆាបឆេះ​​តែ​​ម្តង ។

​ភ្លាមៗ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ទាំង​រថ​យន្ត​ពន្លត់​អ​គ្កិ​ភ័យ​ បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ទំនាក់ទំនង​ទៅ​កាន់ EDC អោយ​បិទ​ចរន្ត​ភ្លើង រួច​​បាញ់​ទឹក​អស់​​​​​មួយ​​គ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០% ។ ក្នុង​ហេតុការណ៍​នេះ បាន​បង្ក​កកស្ទះ​ចរាចរណ៍​អស់​មួយ​ប្រាវ​ធំ​ផង​ដែរ ។

 

អត្ថបទសរសេរ ដោយ