ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រៀបចំ​សណ្តាប់ធ្នាប់​​ផ្លូវ​សំខាន់​ៗ១១​ខ្សែ និងឃាត់​រថយន្ត​៤​គ្រឿង​​ចត​គ្មាន​សណ្តាប់ធ្នាប់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៨ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បន្ត​ចុះ​រៀបចំ​សន្តិសុខ…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៨ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​ចំនួន​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់ទុកជា​ផ្លូវ​អាទិភាព និង​គំរូ​មុនគេ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ឲ្យ​បាន​ល្អ​ប្រសើរ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ផ្លូវ​គំរូ​អាទិភាព​ចំនួន​១១​ខ្សែ​​​នោះ​មាន មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះ​ស៊ី​សុវត្ថិ ផ្លូវ​ស៊ូ​ស្រ៊ុ​ន មហាវិថី​សម្តេច​សុធារស មហាវិថី​ព្រះ​សុរា​ម្រិ​ត ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​១៣ កែង​១៥៤ -៦៣-១៤២-១១៩ និង​ផ្លូវ​លេខ​១០៦-១០៨​ជាដើម ។ ក្នុង​នោះ​រដ្ឋបាល​ខណ្ឌ​បាន​បន្ត​ធ្វើការ​ប្រកាសផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ចត​អោយ​ផុត​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ផ្លូវ​សំរាប់​ថ្មើរជើង ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ត្រូវ​លក់​តាម​គំនូស​ដែល​រដ្ឋបាល​ខណ្ឌ បាន​កំណត់​ជូន និង​រក្សារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណ​ភាព​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ រដ្ឋបាល​ខណ្ឌ​បាន​ធ្វើការ​ឃាត់​យានយន្ត ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់​បាន​ចំនួន​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ដឹក​ទឹកកក​ចំនួន​១​គ្រឿង រថយន្ត​ដាក់​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ចំនួន​៣​គ្រឿង សំភារៈ​មួយ​ចំនួន និង​ជនអនាថា​ដែល​ដេក​តាម​ផ្លូវ​សាធារណៈ​ម្នាក់​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ និង​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ