ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ភ្លៀង​ធ្លាក់​មក​ក៏​មាន​មុង​-​ស្បៃ​ជា​ច្រើន​ក្នុង​បឹង​ធម្មជាតិ​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​បាន​បង្ហាញ​ថា សមត្ថកិច្ច​បាន​ចុះ​បំផ្លាញ​ស្បៃ​មុង លូ​ស្បៃ​មុង​ដែល​ជនខិលខូច​លួច​ដាក់ ដើម្បី​ចាប់​កូន​ត្រី​ទើបតែ​ញាស់​ដំបូង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដើមរដូវ​វស្សា ។   សមត្ថកិច្ច​បន្ត​ថា…

ខេត្តព្រៃវែង ៖ បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង​បាន​បង្ហាញ​ថា សមត្ថកិច្ច​បាន​ចុះ​បំផ្លាញ​ស្បៃ​មុង លូ​ស្បៃ​មុង​ដែល​ជនខិលខូច​លួច​ដាក់ ដើម្បី​ចាប់​កូន​ត្រី​ទើបតែ​ញាស់​ដំបូង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដើមរដូវ​វស្សា ។  

សមត្ថកិច្ច​បន្ត​ថា សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​នៅ​ស្រុក​បាភ្នំ និង​ស្រុក​ពោធិ៍​រៀង​គឺ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​មេ​រួច​មក​មាន​ឧបករណ៍​ស្បៃ​មុង​ជា​ច្រើន​បាន​ដាក់​នៅ​ក្នុង​បឹង​ធម្មជាតិ ដើម្បី​ចាប់​កូន​ត្រី​ដែល​ទើបតែ​ញាស់ ។ ដោយ​សមត្ថកិច្ច​ជលផល​ព្រៃវែង​បាន​ប្រញាប់​ចុះ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ជា​ប្រចាំ​បើ​ទោះជា​មិន​អាច​បើកកាណូត​ចូល​បឹង​បាន​ក៏​ដោយ គឺ​មាន​មធ្យោបាយ​ជួល​រថយន្ត​ដឹក​កាណូត​ចុះ​បឹង ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​កាប់​បំផ្លាញ​ឧបករណ៍​ជនខិលខូច​ដាក់​មានកូន​ត្រី​រ៉ស់ និង​ត្រី​ច្រើន​ម៉ឺន​ក្បាល​ត្រូវ​បាន​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ ។

ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពួក​គាត់ និង​បន្ត​ចុះ​បង្ក្រាប​បន្ត​ទៅ​ទៀត​ដែល​មិន​ទុក​ឲ្យ​ជន​ឆ្លៀតឱកាស​អាច​បន្តសកម្មភាព​ទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ