ឃាត់ខ្លួន​បុរស​ម្នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ការ​បំផ្លាញ ស្លាក​គណ​ប្រជាជន​ម្ពុ​ជា


រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​ជា​មនុស្ស​មាន​សារធាតុ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ សហការ​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ​សង្កាត់ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​រូបគេ​កំពុង​តែ​ឡើងឈរ​លើ​ថ្ម​ក្បាលស្ពាន​ឥន្ទធនូ កោះ​ពេជ្រ ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​កន្លែង​នោះ​។ ការ​ចាប់​ឃាត់​ខ្លួ​នេះ​ដែរ បាន ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​ឥន្ទធនូ កោះ​ពេជ្រ ផ្លូវ​បា​សាក់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន មានឈ្មោះ សុខ ឧត្តម អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៦២៨ ភូមិ​ដើម​ព្រីង ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ មុន​ពេល​កើតហេតុ ខណៈ​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយនឹង​កម្លាំង​ប្រជា​ការពារ សង្កាត់​នាំ​គ្នា ធ្វើការ​ដើរ​ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ដូច​សព្វមួយដង​នោះ លុះ​មក​ដល់​ចំណុច​ខាងលើ​កម្លាំង របស់​លោក​ក៏​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ កំពុង​តែ​ឡើងឈរ​លើ​ថ្ម​ក្បាលស្ពាន​ឥន្ទធនូ​កោះ​ពេជ្រ ធ្វើ​សកម្មភាព​ហែក​ផ្ទាំង​ស្លាក គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ទៅ​លើ​បុរស​ជា​ជន​ស ង្ស័​យ​ម្នាក់​ខាងលើ​ឃើញ​ថា (​រូបគេ​ជា​មនុស្ស​ប្រើប្រាស់​សា​ធាតុ​ញៀន និង មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម​) ទើប​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចម្ការមន​ចាត់ការ ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ