ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​រថយន្ត​បុក​គ្នា បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​យុវជន​ម្នាក់​ទៀត បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១១…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​យុវជន​ម្នាក់​ទៀត បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​ចំណុច​ផ្លូវបំបែក​ជា ៤ ក្រោយ​រោងចក្រ អឹ​ម​វ៉េ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4214 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-4058។

បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ គង់ វី​វ៉ា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ដឹក​បុរស​ម្នាក់​ទៀត​ពីក្រោយ​មានឈ្មោះ នាង ស៊ិ​ន​តារា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ឧស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បើកបរ​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​បាន​បុក​ជាមួយ​រថយន្ត យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់ រង​របួស​ជា​ទម្ងន់ ហើយ​បាន​ដឹក​ទៅ​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក យុវជន​ឈ្មោះ គង់ វី​វ៉ា ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង និង​បាន​យក​មិន​មួក​សុវត្ថិភាព និង​ធ្យោ​បាយ​ទាំង​២​គ្រឿង​គឺ​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​។

ជន​រង​គ្រោះ​ស្លាប់​នៅ​មន្ទីរពេទ្យ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ ដោយឡែក​អ្នក​បើក បររថ​យន្ត បាន​រត់​គរ​ច​ខ្លួន​បាត់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រវាង​អ្នកបើកបរ​រថយន្ត និង​អ្នក​បើក​ម៉ូតូ ព្រោះ​ចំណុច​កើតហេតុ​ជា​ផ្លូវ​ខ្វែង​ទិស ហើយ​បាំង​ព្រៃ និង​ផ្ទះ មើល​គ្នា​មិនឃើញ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ