ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បានការ​ងារ​ធ្វើ​ហើយ ថែម​ទាំងអស់​លុយ​ទៀត…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​ជាង​២០០​នាក់ បាន​ចាញ់បោក​បុគ្គល​២​នាក់ អស់ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ៥០​ដុល្លារ ទៅ​ជាង​១០០​ដុល្លារ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​នោះ​អះអាង​ថា ខ្លួន​ជា​រដ្ឋបាល​រោងចក្រ កាត់ដេរ​មួយ…

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​ជាង​២០០​នាក់ បាន​ចាញ់បោក​បុគ្គល​២​នាក់ អស់ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ៥០​ដុល្លារ ទៅ​ជាង​១០០​ដុល្លារ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​នោះ​អះអាង​ថា ខ្លួន​ជា​រដ្ឋបាល​រោងចក្រ កាត់ដេរ​មួយ និង​ត្រូវ​បាន​ថៅកែ​ឲ្យ​ប្រកាស​ជ្រើសរើស​កម្មករ​។ លុះ​ពេល​បានឮ​បែប​នេះ យុវជន​រង​គ្រោះ ទាំងនោះ​បាន​ទំនាក់ទំនង​សុំ​ចូល​ធ្វើការ ហើយ​ត្រូវ​បាន​បុគ្គល​២​នាក់​នោះ​ប្រាប់​ថា តាម​លក្ខខណ្ឌ​ការងារ តម្រូវ​ឲ្យ​បង់ប្រាក់​ម្នាក់​ៗ៥០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ​ជា​មុន​សិន​។ ពេល​នោះ​ជន​រង​គ្រោះ​ទាំងអស់ ហេតុតែ​ចង់បាន​ការងារ​ធ្វើ ក៏​យល់ព្រម​បង់ លុះដល់​ថ្ងៃ​កំណត់​ត្រូវ​ចូល​បម្រើ​ការងារ ស្រាប់តែ​ខាង​រោងចក្រ ឆ្លើយ​ថា មិនដឹង ហើយ​ពេល​ទៅ​សួរនាំ​ជន​ដែល​អះអាង​ថា​ជា​រដ្ឋបាល​បាន​នោះ បាន​វេច​បង្វិច​យក​លុយ ជិត​២​ម៉ឺន​ដុល្លារ​រត់​បាត់​ទៀត​។ ដោយ​ដឹង​ថា ត្រូវ​ចាញ់បោក​ជនខិលខូច​ទើប​យុវជន​៤០​នាក់ តំណាង​ឲ្យ​ជាង​២០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ដល់​ពួក​គេ​។

យុវជន​ទាំងនោះ​បាន​និយាយ​ថា ជនខិលខូច​ដែល​បាន​អះអាង​ថា ជា​រដ្ឋបាល​រោងចក្រ​នោះ​គឺ​ម្នាក់​ឈ្មោះ​តុលា ភេទ​ប្រុស និង​ម្នាក់​ទៀត​គឺជា​ស្រី​មិន​ស្គាល់ អត្តសញ្ញាណ​ឡើយ​។ ដែល​ជន​២​នាក់​នោះ​បាន​បើក​ការិយាល័យ​ក្លែងក្លាយ​មួយ​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ពួក​នោះ​បាន បិទ​ប្រកាស​ជ្រើ​រើស​កម្មករ​នៅ​តាម​ជញ្ជាំង​របង និង​ជញ្ជាំង​ផ្ទះ ឬ​បង្គោល​ភ្លើង​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន​នោះ ដើម្បី​ចូល​ធ្វើការ​រោងចក្រ​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាន​អះអាង​ថា ទទួល​បាន​ប្រាក់ខែ​ច្រើន​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ពួក​ខ្លួន​កំពុង​តែ​អត់​ការងារ​ធ្វើ​ស្រាប់​ផង​ក៏​បាន​នាំ​គ្នា​ទៅ​ទំនាក់ទំនង​សុំ​ចូល​ធ្វើការ ហើយ​ត្រូវ​បាន​បុគ្គល​ទាំង​២​នាក់​នោះ​បញ្ជាក់​ប្រាប់​ថា ពួក​គេ​គឺជា​រដ្ឋបាល​រោងចក្រ​ដែល​ត្រូវ​បាន​ថៅកែ បញ្ជា​ឲ្យ​ជ្រើសរើស​កម្មករ​។

មិនតែប៉ុណ្ណោះ​បាន​ប្រាប់​ពី​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ដែល​តម្រូវ​ឲ្យ​បង់ប្រាក់​មុន ក្នុង​ម្នាក់​ៗ​ចំនួន​៥០​ដុល្លារ​ទៅ​ជាង​១០០​ដុល្លារ​ថែម​ទៀត​ផង ដែល​សរុប​ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយ​ប្រាប់​ថា ឲ្យ​ពួ​ល​ខ្លួន​ទាំងអស់​គ្នា ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ជា​កំហិត ពេល​នោះ​ម្នាក់​ៗ​មានការ​ត្រេកអរ​ខ្លាំង​ណាស់​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ចូល​ធ្វើការ​ប៉ុណ្ណោះ នឹង​អាង​បាន​ប្រាក់ខែ ប៉ុន្តែ​ដល់​ដល់​ថ្ងៃ​កំណត់​បែរជា​ខកបំណង​យ៉ាង​ខ្លាំង​។ ព្រោះ​នៅ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ធ្វើការ ស្រាប់តែ​ថៅកែ​រោងចក្រ​ដេញ​ចេញ និង​ប្រាប់​ថា​មិនដឹង និង​មិន​បាន​ឲ្យ​ជ្រើសរើស​កម្ម​អ្វី​ឡើយ​។ ដោយសារ​តែ​បែប​នេះ​ទើប​យុវជន​ទាំងនោះ​នាំ​គ្នា​ទៅ​សួរនាំ​បុគ្គល​២​នាក់​នោះ​ប៉ុន្តែ​ពេល​ទៅ​ដល់​ការិយាល័យ​បិទទ្វារ​ហើយ​បាត់​ជន​២​នាក់​នោះ​មិនឃើញ​ទើប​ដឹង​ថា ចាញ់បោក​ក៏​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់ ចោម​ចៅ​៣​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​នេះ​ជួយ​តែ​ម្ដង​៕


https://youtu.be/-KJrlXUEuXQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ