ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​​លេង​មួយ​ក្បាច់ ម្ចាស់ផ្ទះ​អស់​ជិត​៥០០០​ដុល្លារ (មាន​វីដេអូ)

5 ឆ្នាំ មុន

អង់គ្លេស ៖  តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​បាន​សន្សំ​លាមក​ទុក​ក្នុង​ធុង​អស់​រយៈពេល​២​ខែ មុន​នឹង​យក​ទៅ​បាញ់​ដាក់​ក្នុងផ្ទះ​សត្រូវ​តាម​រន្ធ​ដាក់​សំបុត្រ​នៅ​ជាប់​ទ្វារផ្ទះ​។ តា​ចាស់​ឈ្មោះ Geoffrey Holroyd-Doveton…

អង់គ្លេស ៖  តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​បាន​សន្សំ​លាមក​ទុក​ក្នុង​ធុង​អស់​រយៈពេល​២​ខែ មុន​នឹង​យក​ទៅ​បាញ់​ដាក់​ក្នុងផ្ទះ​សត្រូវ​តាម​រន្ធ​ដាក់​សំបុត្រ​នៅ​ជាប់​ទ្វារផ្ទះ​។

តា​ចាស់​ឈ្មោះ Geoffrey Holroyd-Doveton បាន​យក​បំពង់​ទឹក​ក្នុងផ្ទះ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បាញ់​លាមក​ចូល​ក្នុងផ្ទះ​សត្រូវ​របស់​គាត់ ឈ្មោះ Donald Wick ពេល​មិន​នៅ​ផ្ទះ។ តា Geoffrey ខឹង​នឹង​តា Donald ដោយសារ​តែ​ចូលរួម​ចំណែក​ក្នុង​ការ​លែងលះ​របស់​គាត់ ហើយ​បាន​បំផ្លាញ​ជីវិត​សុខ​សប្បាយ​ដែល​ធ្លាប់​មាន​។

ដោយ​សារ​តែ​ឥទ្ធិពល​នៃ​លាមក​ដែល​ប្រឡាក់​ពេញ​ក្នុងផ្ទះ ម្ចាស់ផ្ទះ​ត្រូវ​ចំណាយ​អស់​ជិត​៥០០០​​ដុល្លារ ដើម្បី​ជួសជុល​លាង​សម្អាត​ចេញ​។

តុលាការ​បាន​សម្រេច​ឲ្យ​តា Geoffrey ជាប់​ទោស​២​ឆ្នាំ និង​ធ្វើការ​ដោយ​មិន​បាន​ប្រាក់​រយៈពេល​៨០​ម៉ោង​។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា សូ​ម្បី​តែ​តុលាការ​ក៏​ថា មិន​ដែល​ជួប​រឿង​នេះ​ដែរ តាំងពី​គាត់​ចូល​ធ្វើការ​៣០​ឆ្នាំ​មក​៕
វីដេអូ​ដក​ស្រង់​ចេញពី ៖ Metro

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ