ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសិស្ស​សាលា​ពន្លះ​ជាមួយ​​រថយន្ត​ជនជាតិ​ចិន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្សសាលា​២​នាក់​បងប្អូនបាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ Zoomer-X ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​ក៏​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-300 នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​មាន​រាង​អក្សរ​តេ ខណៈនោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​មុខ​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត…

រាជធានី​ភ្នំពេញ ៖ សិស្សសាលា​២​នាក់​បងប្អូនបាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ Zoomer-X ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​ក៏​វាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-300 នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​មាន​រាង​អក្សរ​តេ ខណៈនោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​មុខ​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​។​ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ខាងលើ​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​នោះ​ក៏​បាន​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ខាង​មុខ​ខាងឆ្វេង​យ៉ាង​ដំណ​ំ​ផង​ដែរ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៦ ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្នី​២ ភូមិ​ដី​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​នោះ ម្នាក់​ឈ្មោះ​ពុំ សុ​ណា​ង អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហៀ​ង នុ​ន អាយុ​២១​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​ ទាំង​២នាក់​បងប្អូន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា Zoomer-X ព​ណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GO-៣៤៩៧ ។ ចំណែក​រថយន្ត​មួយគ្រឿង​ ម៉ាក​ឡិច​ស៊ី​ស RX-300 ព​ណ៍​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ១AP-១១៦៥ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ សិស្សសាលា​ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ម៉ូតូ​ក៏​បុក​ចំ​ទ្វារ​មុខ​ខាងឆ្វេង​ពេញទំហឹង បណ្ដាល​ឲ្យ​សិស្សសាលា​ទាំង​២​នាក់​បងប្អូន​នោះ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្ដង​។ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ខាង​មុខ​ខាងឆ្វេង​យ៉ាងដំណំ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ចុះ​ទៅ​ធ្វើការ​វាស់វែង​ និង​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ