ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ផ្សោត​ទឹក​សាប​អាច​ប្រឈម​នឹង​ការ​ប៉ះ​ពាល់​…

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នក​ភូមិ​ដែល​រស់នៅ​តាម​បណ្តោយ​ខ្សែទឹក​ខាងក្រោម នៃ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ប្រទេស​ឡាវ​ដែល​នៅ​ផ្នែក​ខាងលើ មិន​អាច​ប្រែក្លាយ​ស្ថានភាព​ទឹកទន្លេ ឱ្យ​វិល​ត្រឡប់​ដូច​ដើម​វិញ​នោះ​ឡើយ ក្នុង​គ្រា​ដែល​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​មាន​កម្លាំង​ថាមពល​២៦០​មេ​ហ្គា​វ៉ា​ត់​កំពុង​ដំណើរការ ស្ទើរតែ​៩០​ភាគរយ​ទៅ​ហើយនោះ ។ មានការ​រំពឹង​ទុក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ…

ខេត្តស្ទឹងត្រែង ៖ អ្នក​ភូមិ​ដែល​រស់នៅ​តាម​បណ្តោយ​ខ្សែទឹក​ខាងក្រោម នៃ​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ប្រទេស​ឡាវ​ដែល​នៅ​ផ្នែក​ខាងលើ មិន​អាច​ប្រែក្លាយ​ស្ថានភាព​ទឹកទន្លេ ឱ្យ​វិល​ត្រឡប់​ដូច​ដើម​វិញ​នោះ​ឡើយ ក្នុង​គ្រា​ដែល​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​មាន​កម្លាំង​ថាមពល​២៦០​មេ​ហ្គា​វ៉ា​ត់​កំពុង​ដំណើរការ ស្ទើរតែ​៩០​ភាគរយ​ទៅ​ហើយនោះ ។ មានការ​រំពឹង​ទុក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ខណៈ​ទំនប់​ដ​ន​សា​ហុង​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា នឹង​បញ្ចេញ​ថាមពល​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ គ្រានោះ​គេ​នឹង​ដឹង​ថា វា​នឹង​អាច​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​យ៉ាងណា ។

ប្រភព​សក្តានុពល​ធនធានធម្មជាតិ​នៅ​ខ្សែទឹក​ខាងក្រោម​ទំនប់​ដ​ន​សា​ហុង ជា​ទន្លេមេគង្គ​ដែល​មាន​ខ្សែទឹក​ហូរ​កាត់​ពី​ប្រទេស​ចិន ថៃ ឡាវ កម្ពុជា និង​វៀតណាម ។ នៅ​ក្រោម​ទំនប់​ដ​ន​សា​ហុង​មាន​ប្រទេស​ដែល​ជាប់​ព្រំប្រទល់ គឺ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដូច​ជា សត្វ​ផ្សោត​ទឹកសាប​ទន្លេមេគង្គ ជា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក និង​តំបន់​ព្រៃ​រាម​សារ​ចម្ងាយ​៣៧​គីឡូម៉ែត្រ គ្របដណ្តប់​លើ​ភូមិ​ចំនួន​២១ ឃុំ​ចំនួន​៣ សង្កាត់​១ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ក្រុង​ស្ទឹង​ត្រែង​ដែល​មាន​ប្រភេទ​សត្វ​ស្លាប​និង​ពពួក​ត្រី​មេ​ពូជ​សំខាន់​ធំ​ៗ​ដែល​រស់នៅ​តាម​អន្លង់​ជ្រៅ​អាច​ទទួល​រង​មហន្តរាយ ។

ប្រជាពលរដ្ឋ​រស់នៅ​តំ​នប់​នោះ​៨០​ភាគរយ ពឹងផ្អែក​លើ​ការ​ធ្វើស្រែ ១៥​ភាគរយ​ពឹងផ្អែក​លើ​ការ​នេសាទ និង​១៥​ភាគរយ​ពឹងផ្អែក​ទៅ​លើ​តំបន់​ទេសចរណ៍ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សួ​ស ច័ន្ទ​ផល ជំទប់​ទី​២ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​ព្រះ​រំកិល​មាន​ភូមិ​ចំនួន​៨ នៅ​លើ​ដី​កោះ​ចំនួន​៣​ភូមិ និង​ត្រើយ​ទន្លេ​ចំនួន​៥​ភូមិ ពួក​គាត់​បាន​ពឹងផ្អែក និង​ប្រើប្រាស់​ទឹកទន្លេ​សម្រាប់​ទ្រទ្រង់​ការ​រស់​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ដាំ​ស្លរ​ធ្វើ​ជា​អាហារ​និង​ប្រើប្រាស់​ផ្សេង​ៗ តែ​ពេល​នេះ​ពួក​គាត់​ទទួលទាន​ទឹកបរិសុទ្ធ​ជំនួស​ការ​បរិភោគ​ទឹកទន្លេ​ទៅ​ហើយ សូ​ម្បី​ផ្សោត​ក៏​ពិបាក​រស់នៅ​ដែរ ព្រោះ​ទឹក​ចាប់ផ្តើម​កករ​ល្អក់​ខុស​ពី​ឆ្នាំ​មុន​ៗ ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​ត្អូញត្អែរ​អំពី​កង្វះ​ទឹក​ស្អាត សម្រាប់​ប្រើប្រាស់​ដោយសារ​តែ​ការ​ប្រែប្រួល​ពី​បរិស្ថាន​ធម្មជាតិ ព្រោះ​ទឹក​ទៅ​ជា​ល្អក់​កង្វះ​អនាម័យ ។ ពួក​គាត់​បន្ត​ថា រាប់​សិប​ឆ្នាំ​កន្លង​មក ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​តែង​ប្រើប្រាស់​ទឹកទន្លេ​ជា​ប្រចាំ​ជា​លក្ខណៈ​ធម្មតា តែ​ខណៈ​ទំនប់​ដ​ន​សា​ហុង ចាប់ផ្តើម​ដំណើរការ​សាងសង់ ពួក​គាត់​ជួប​ផល​ប៉ះពាល់​អំពី​ការ​ប្រើប្រាស់​ទឹកទន្លេ ដោយសារ​ការ​បំផ្ទុះ​គ្រាប់​ក្នុង​បាតទន្លេ ហូរ​ចុះ​មក​ខ្សែទឹក​ខាងក្រោម ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​ហាក់បីដូចជា​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​នោះ​ដែរ តែ​មិន​ទាន់​ប្រាកដ​ថា នឹង​អាច​ជះ​ឥទ្ធិពល​យ៉ាងណា​ក្រោម​ទំនប់ ត្រូវ​បិទ​ខ្សែទឹក​ហូរ​ដើម្បី​ទាញ​យក​ថាមពល​នោះ ។
ប្រជា​នេសាទ​នៅ​ខ្សែទឹក​ទន្លេមេគង្គ​ខាងក្រោម បាន​ត្អូញត្អែ​ដែរ​ថា ពេល​ដែល​គេ​ចាប់ផ្តើម​ធ្វើ​ទំនប់​វ៉ា​រី​អគ្គិសនី ទិន្នផល​ត្រី​មានការ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ត្រី​ពុំ​សូវ​ធំធាត់​នោះ​ទេ ដោយសារ​ទឹក​ប្រែជា​ល្អក់​ខុស​ពី​ធម្មជាតិ ។ ប្រជា​នេសាទ​ដដែល​បន្ត​ថា បើកាលណា​ទឹកល្អក់ ពពួក​ត្រី​តូច​ធំ​វា​មិន​អាច​រស់​នៅឡើយ ដូច្នេះ​មាន​តែ​ការ​សម្រប​ខ្លួន​ទៅ​តាម​ធម្មជាតិ​នោះ​ដែរ ។

លោក ដ​ន បាន់ ប្រធាន​ភូមិ​ព្រះ​រំកិល​និង​ជា​អនុប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​លើក​ឡើង​ថា យើង​មិន​អាច​ហាមឃាត់​គេ​ឱ្យ​បញ្ឈប់​ដំណើរការ​សាងសង់​នោះ​បាន​ឡើយ ព្រោះ​ជា​សិទ្ធិ​របស់​គេ ហើយ​ការ​សាងសង់​ទំនប់​ដ​ន​សា​ហុង​នោះ គឺ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​របស់​គេ ដូច្នេះ​ជម្រើស​តែ​មួយ​គត់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខ្សែទឹក​ខាងក្រោម​មាន​តែ​ការ​សម្រប​ខ្លួន​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​បន្ត​ថា​ការ​ខ្វាយខ្វល់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​គឺ​ប្រភព​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ។ ទន្ទឹម​នេះ​ដែរ​ពួក​គាត់​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មេត្តា​ជួយ​រក​ប្រភព​ទឹក​ស្អាត​ដើម្បី​បញ្ជៀ​ស​ពី​ការ​ប្រើប្រាស់​ទឹកល្អក់​ដែល​បង្ក​បញ្ហា​ដល់​សុខភាព ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្សែទឹក​ខាងក្រោម នៃ​ទំនប់​ដ​ន​សា​ហុង​បាន​ថ្លែង​ថា បច្ចុប្បន្ន​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ ដោយសារ​ប្រើប្រាស់​ទឹកទន្លេ​នោះ​នៅឡើយ​ទេ តែ​វត្តមាន​ទឹក​ទៅ​ជា​ល្អក់ កំពុង​ផ្លាស់​ប្តូ​រកា​រវិ​វត្ត​នៃ​ជីវៈចម្រុះ​ពី​ល្អ​ប្រសើរ​ទៅ​រក​ភាព​វិនាស​អន្តរាយ​ដោយ​ចៀស​មិន​ផុត​ឡើយ ៕​

អត្ថបទសរសេរ ដោយ