ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្ថែម​ករណីនារីវៀតណាម​ម្នាក់ លោត​ពីខុនដូទំនើប​ជាន់​២៩​ កាល​យប់មិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​នាព្រឹក​ថ្ងៃទី​១១ មិថុនា នេះថា ករណី​ស្ត្រី​​ជនជាតិ​វៀតណាម​វ័យក្មេង​​ម្នាក់​ ដែលបាន​​លោត​ធ្វើ​អត្តឃាត​ពី​ជាន់​ទី២៩ស្លាប់​​​ចោល​ប្តី និងកូនប្រុស​តូច​ៗ​​២​នាក់​​ត្រូវគេ​ដឹងថា គឺ​​ដោយសារ​​តែ​​មាន​​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ទើបនាង​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​នាព្រឹក​ថ្ងៃទី​១១ មិថុនា នេះថា ករណី​ស្ត្រី​​ជនជាតិ​វៀតណាម​វ័យក្មេង​​ម្នាក់​ ដែលបាន​​លោត​ធ្វើ​អត្តឃាត​ពី​ជាន់​ទី២៩ស្លាប់​​​ចោល​ប្តី និងកូនប្រុស​តូច​ៗ​​២​នាក់​​ត្រូវគេ​ដឹងថា គឺ​​ដោយសារ​​តែ​​មាន​​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ទើបនាង​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ​។ ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់​​ផ្អើល កាលពី​វេលា​ម៉ោង០៧ និង២០​នាទី​យប់​ថ្ងៃ​ទី១០ មិថុនា  ស្ថិត​នៅ​ចំណុច​អគារ​ខុន​ដូរ «DE CASTLE Royal» មាន​ទីតាំង​លេខ​៣៦ ផ្លូវ​លេខ២៩៤ ក្នុង​​សង្កាត់​បឹង​កេងកង​​១ ខណ្ឌចំការមន​ បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​​​យ៉ាង​អ​ណោ​ច​អ​ធ័​ម  ។

​សេចក្តីរាយការណ៍បន្តថា ​នារី​រង​គ្រោះ​​ឈ្មោះ ង្វៀ​ង ធី​ជុក ជនជាតិ​វៀតណាម អាយុ២៧​ឆ្នាំ មានស្រុក​កំណើត ​នៅ​ក្នុ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៤៦៣៩៥៣៨ មាន​ប្តី​ឈ្មោះ PHUA GEK SENG ជនជាតិ​សាំង​ហ្គា​ពួរ កាន់​លិខិតឆ្លងដែន​លេខ E២៨៣៩៥៦៨ និង​មានកូន​ប្រុស​អាយុ១០​ឆ្នាំ​ម្នាក់ និងកូនប្រុស​ម្ន​កា់​ទៀត​ទើបតែ​មាន​អាយុ ៩​ខែ​(​ពីរ​នាក់​) ស្នាក់​នៅ​បន្ទប់​លេខ ២៩០៧ ជាន់​ទី ២៩ ក្នុង​អគារ​ខុន​ដូរ​កើតហេតុ​ខាងលើ រួម​ទាំង​ម្តាយ មីង និងប្អូនប្រុស​ម្នាក់​ទៀត​ផង​ដែរ​ ។​

នៅ​មុន​ពេល​កើតហេតុ ​​វេ​ល​ម៉ោង​៥​ល្ងាចថ្ងៃដដែល ស្ត្រី​ជា​ម្តាយ ប្អូនប្រុស​ម្នាក់​ ចេញ​ទៅ​ខាងក្រៅ​បាត់ ដោយនៅ​តែ​ស្ត្រី​ជា​ម្តាយមីង​ម្នាក់ និង​កូនប្រុស​តូច​ៗ​របស់​នាង​ទាំង​២​នាក់​នៅផ្ទះ​នោះ​។​ តាម​ប្រភព​​ដដែល​បាន​ប្រាប់​បន្ត​ថា លុះ​​​ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច ក៏​បាន​បាត់​នាង​ពី​ផ្ទះ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ​នាង​បាត់​ទៅ​ទីណា​ឡើយ ។ លុះដល់វេលា​​ម៉ោង​៧ និង​២០​នាទី​យប់​ដដែល​ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​​ថា ​មាន​មនុស្ស​ធ្លាក់​ពី​លើ​អគារ​ស្លាប់​ ទើប​បង្ក​លការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​ក្រុម​គ្រួសារ​របស់​នាងទៅ​មើល ទើប​បាន​ដឹង​ថា ​​ពិតជា​នាង ​ហើយ​ម្ចាស់​ទីតាំង​ ក៏​បាន​រាយការណ៍ប្រាប់​​កម្លាំង​មាន​សម្ថ​កិច្ច​មូល ដ្ឋា​ន​ឱ្យ​ដឹង​ពី​រឿង​នេះ​។

បើតាម​​​ម្តាយ​បាន​រៀបរាប់​​​ថា  កាលពី​ពេល​កន្លង​មកនេះ កូនស្រី​​​គាត់ និង​ប្តី​គេ និង​កូនប្រុស​តូច​ៗ​ទាំង ២​នាក់ រួម​ទាំង​រូប​គាត់ កូនប្រុស​របស់​គាត់ និង ស្ត្រី​ជា​ម្តាយមីង​ម្នាក់​ទៀត​ បាន​នាំ​គ្នា​មកជួល​បន្ទប់​ខាងលើ​ស្នាក់
​នៅ​រួម​គ្នា​  ​។ ​ក្នុងអំឡុងពេល​ដែល​ពួក​គាត់​ស្នាក់​នៅ​ក្នុង​អគារ​ខុន​ដូរខាងលើ កូនស្រី​​គាត់​តែងតែ​​ត្អូ​ញ​ត្អែរ​​​ថា  «​នាង​មានការ​កំបាក​ផ្លូវចិត្ត​យ៉ាង​ខ្លាំង» ។ ​ន​ៅថ្ងៃ​ទី​០៦ ​មិថុនា ​នោះ  ប្តី​របស់​នាង​​ចេញ​ទៅ​ក្រៅប្រទេស​បាត់​។​​ក្រោយ​​ប្តី​ចេញ​ទៅ​ក្រៅ​​បាត់ ​បានរយៈ​​ពេល៣​ថ្ងៃ​នោះ នៅ​វេ​ល​ម៉ោង១០ និង៤០​នាទី​យប់ថ្ងៃ​ទី៩ មិថុនា ​នាង​​បាន​ឡើង​ទៅ​អង្គុយ​លើ​មាត់​បង្អួច​ បម្រុង​​លោត​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ តែ​ត្រូវ​បាន​ពួកគាត់​ឃើញ​ទាន់លួងលោម ​ដោយ​ប្រាប់​ថា «​កូន​នៅ​តូច​ៗ​ណាស់​» ​ទើប​នាង​ព្រម​ចុះ និង​ចូល​ទៅ​ដេក​ក្នុងបន្ទប់​វិញ​វិញ​។​លុះដល់​មុន​ពេល​កើតហេតុ ខណៈ​​​ម្តាយ និង​កូនប្រុស​​​គាត់​ម្នាក់​ទៀត​មិន​នៅផ្ទះ​ចេញទៅ​ខាងក្រៅ​បាត់​  ទើប​នាង​ឆ្លៀតពេល​លោត​សម្លាប់​ខ្លួន​បាន​នៅ​ពេល​នេះ​តែ​ម្តង​ទៅ​។

ព័ត៌មានល​​ម្អឹតនឹង​​មានផ្សាយជូនលើ​ទំព័រកាសែត​កោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ