ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្រែកហៅ​គេឯង​ជួយ​១គ្រួសារ ​ធ្វើឱ្យ​​ផ្អើល​ឆោឡោ​លើ​ដី​​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រួសារ​មួយ​​ត្រូវ​បាន​​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​របស់​ថៃ​ក្នុងស្រុក​គ្លែ​ង ​ខេត្ត​រ៉ា​ក់​យ៉ង​ ដឹក​ទៅ​កាន់​មន្ទីរ ​ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ ក្រោយ​ពី​ភ្ញាក់ផ្អើល​សង្ស័យ​​ថា​​បាន​ពុលផ្សិត​​ក្រោយនាំគ្នា​​ហូប​សម្ល​ផ្សិត​ បន្ទាប់​ពី​ដក​បាន​ក្នុង​ព្រៃ​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រួសារ​មួយ​​ត្រូវ​បាន​​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​របស់​ថៃ​ក្នុងស្រុក​គ្លែ​ង ​ខេត្ត​រ៉ា​ក់​យ៉ង​ ដឹក​ទៅ​កាន់​មន្ទីរ ​ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ ក្រោយ​ពី​ភ្ញាក់ផ្អើល​សង្ស័យ​​ថា​​បាន​ពុលផ្សិត​​ក្រោយនាំគ្នា​​ហូប​សម្ល​ផ្សិត​ បន្ទាប់​ពី​ដក​បាន​ក្នុង​ព្រៃ​ ។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​មួយ​បាន​ចេញផ្សាយ​ ។

​ហេតុ​ការ​ណ៍នេះ ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា​ ​ស្ថិត​នៅ​ខេត្ត​រ៉ា​ក់​យ៉ង​ ប្រទេស​ថៃ ​ ។ ​ជន​រង​គ្រោះ​​សរុប​មាន​ចំនួន៦​នាក់​  (​ឱ​ពុក ​ម្តាយ ​និង​កូនប្រុស​-ស្រី​៤​នាក់ ) ​និង​ជា​ពលករ​ខ្មែរ​ធ្វើការ​ផ្នែក​ខាង​
ចៀរ​ជ័រកៅស៊ូ​ ។

​ប្រភព​បានប្រាប់​ទៀតថា​ មុន​កើតហេតុ​ គ្រួសារ​រង​គ្រោះ​បាន​ដក​ផ្សិត​ពី​ចំការ​កៅស៊ូ​ (កន្លែងធ្វើការ) ​យក​ទៅ​ស្ល​ហូប ​ព្រោះ​មិនដឹង​ថា​ ជា​ផ្សិត​ពុលទេ ​។ ​ប្រភព​បន្ត​ថា ​ក្រោយ​ស្ល​រួច​ គ្រាន់តែ​គ្រួសារ​នេះ​ហូប​បាន​ម្នាក់​ត្រឹម​មួយ​ស្លាបព្រា ​ក៏​​មាន​អាកា​រៈ​រាក ​ក្អួតចង្អោរ​ ធ្វើឱ្យ​​ផ្អើល​ឆោឡោ​ ​ដោយ​​គ្រួសារ​នេះ បាន​​ស្រែកហៅ​ឱ្យ​គេ​ឯងឱ្យ​​ជួយ​ ។​ ភ្លាមៗ គ្រួសារ​រង​គ្រោះ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ ក្នុងស្រុក​កើតហេតុ​អន្តរា​គម​ន៍ ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ កុំ​អី​អាច​រង​គ្រោះ​ដល់​ជីវិត​ទាំង​គ្រួសារ​តែ​ម្តង ​។

​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​​ណែនាំ​ដល់​គ្រួសារ​ខាងលើ​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ មិន​ត្រូវ​ទទួល​ផ្សិត​ដែល​មិន​ស្គាល់​នោះ​ទេ​ ព្រោះ​វា​អាច​ឆក់​យក​ជីវិត​​យើង​បាន​​ ។

ព័ត៌មានលម្អឹ​ត​នឹង​មាន​ផ្សាយជូនលើទំព័រកាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ