ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិបាកចូល​មើលសាក​សព​ណាស់ ​ដល់ថ្នាក់ប្រើ​​គ្រឿងក្រអូប​និងដាក់កង្ហារទៀត​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តី​រាយការណ៍បឋមឱ្យដឹងថា ​សាកសព​បុរស​​ជនជាតិ​ថៃ​ម្នាក់​ មិនដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា ត្រូវ​​ម្ចាស់​បន្ទប់​ជួល​ទើប​ដឹងនិងបង្ក​ការភ្ញាក់​ផ្អើល កាលពី​​​យប់​ថ្ងៃ​ទី​១០​ មិថុនា ​ស្ថិត​ក្នុង​​​បន្ទប់​ជួល​មួយ​ ក្នុងភូមិ​ក្បាលស្ពាន១​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តី​រាយការណ៍បឋមឱ្យដឹងថា ​សាកសព​បុរស​​ជនជាតិ​ថៃ​ម្នាក់​ មិនដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា ត្រូវ​​ម្ចាស់​បន្ទប់​ជួល​ទើប​ដឹងនិងបង្ក​ការភ្ញាក់​ផ្អើល កាលពី​​​យប់​ថ្ងៃ​ទី​១០​ មិថុនា ​ស្ថិត​ក្នុង​​​បន្ទប់​ជួល​មួយ​ ក្នុងភូមិ​ក្បាលស្ពាន១​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

សេចក្តីរាយការណ៍បន្តថា ​សព​ជន​រង​គ្រោះត្រូវបានស្គាល់​​ឈ្មោះ​ pheng pratkosin ​អាយុ​៥៩​ឆ្នាំ ​មាន​ទីលំនៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ​ប្រទេស​ថៃ​ ។ បើ​​​តាម​ម្ចាស់​បន្ទប់​​ជួល​បាន​ប្រាប់​ឱ្យ​​ដឹងថា​ ជន​រង​គ្រោះ​​បា​ន​មក​ស្នាក់​នៅ​បន្ទប់​ជួល​របស់​គាត់១០​​ឆ្នាំ​មក​ហើយ​ គឺ​មក​លេងល្បែង​តាម​កាស៊ីណូ​ ។ ​ម្ចាស់​​បន្ទ​ប់​ជួល​បន្ត​ថា ​បាន​បាត់​ជន​រង​គ្រោះ​មិនឃើញ​ចេញ-ចូល​​៣ថ្ងៃ​មក​ហើយ​ ។ ​ដំបូង​ក៏​​ពុំ​មាន​អ្នកណា​ដឹង​ថា ​ជន​រង​គ្រោះ​ស្លាប់​​ដែរ ប៉ុន្តែ​ចេះ​​​មាន​ក្លិន​​ស្អុយ​ភាយ​ៗ​​ចេញ​មក​ក្រៅ​បន្ទប់ ។ ​​គ្រប់​គ្នា​គិត​ថា ប្រហែល​​ជា​ក្លិន​កណ្តុ​រងាប់​ទើប​ស្អុយ ​លុះ​ក្លិនស្អុយ​នោះ​ កើត​មាន​កាន់តែ​ខ្លាំង​ឡើង​ៗ ​ទើប​សង្ស័យ​ហើយ​ពេល​ទៅ​មើល​បន្ទប់​ជន​រង​គ្រោះ ​ទើប​ដឹង​ថា​ស្លាប់​តែម្តង ។

​ការ​ស្លាប់​នេះ ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ ។ ​ពេល​នេះ​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះ​ដល់​ចំណុច​​កើតហេតុ​ ដើម្បី​​ពិ​និត្យ​សាកសព ​តែពិបាកពិនិត្យ​បន្តិច ព្រោះ​តែ​ក្លិន​ស្អុយអាសោចន៍រហូតដល់​សមត្ថកិច្ចបានប្រើ​គ្រឿងក្រអូប និងកង្ហាផង ដើម្បីបំបាត់ក្លិន ។

​គួររំលឹក​ដែរ​​ថា ​ករណី​មនុស្ស​​​ស្លាប់​នៅ​តាម​ផ្ទះសំណាក់ ឬ​តាម​​សណ្ឋាគារ​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ជន​រង​គ្រោះ​​ស្អុយរលួយ​ទើប​ដឹង​ ហើយ​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើនរិះ​គន់​ថា ​ដោយសារតែ​​ម្ចាស់ផ្ទះ​សំណាក់​ ឬ​​សណ្ឋាគារ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ មាន​ន័យ​ថា ​ពេល​បាត់​អ្នក​ស្នាក់​នៅ ​មិន​បាន​ឆែកឆេរឱ្យ​​បាន​ទាន់​ពេល​ ។

ព័ត៌មានលម្អឹត​នឹងមា​ន​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ