សូមឱ្យអន្តរាយទាំងឡាយវិនាសសាបសូន្យទៅ ហើយនាំត្រឡប់មកវិញតែនឹងសុខចម្រើន មានហុងស៊ុយ មានង៉ូវហេង មានលាភ មានលុយធំចូលមកជំនួសវិញ ។
មុននេះបន្តិចគ្រូហោរចិនសែបានទស្សន៍ទាយថា នៅថ្ងៃសីលស្អែកនេះ(ទី១៣ មិថុនា) មានឆ្នាំអាសន្នចំនួន៦គឺ មមី ច ខាល កុរ ឆ្លូវ ម្សាញ់ ប្រញាប់ស៊ែរផ្តាច់ឧបទ្រពចង្រៃ ចេញពីជីវិតឱ្យអស់ ជំនួសមកវិញតែនឹងសុខចម្រើន រកស៊ីចេះតែកាក់កបប្រសើរឡើង លាភធំ សំណាងធំ មានលុយវាល់លានចូលមកក្នុងជីវិត និងជួបតែរឿងល្អៗ មានជោគជ័យលុយចូលហូរហៀររាល់ថ្ងៃ ។ បើតាមតម្រាសាស្ត្របានប្រាប់ថា ឆ្នាំទាំង៦គួរតែធ្វើបុណ្យទានខ្លះ តែបើមិនមានពេលវេលាគ្រប់គ្រាន់ទេ ត្រឹមតែដាក់បាត្រនៅពេលលោកនិមន្តបិណ្ឌតាមដងផ្លូវ ក៏រាប់បញ្ចូលថា លោកអ្នកបានធ្វើបុណ្យដោយប្រពៃ កម្ចាត់គ្រោះចង្រៃឱ្យអន្តរធានអស់ទៅ និងនាំត្រឡប់មកវិញតែនឹងសុខចម្រើន ហេងហេងពេញមួយជីវិត ។
ឆ្នាំមមី សេះឈរលើផ្ទាំងសិលាមាស Cmt ១២៦ នៅថ្ងៃសីលស្អែកនេះរាសីស្រុតចុះខ្លាំង ហេតុនេះសូមលោកអ្នកស៊ែរចេញបន្ទាន់ដើម្បីបន់ស្រន់ ឱ្យយីអ៊ុនហក់ឡើងខ្ពស់។ នៅថ្ងៃនោះដោយសារដួងរាសីធ្លាក់ចុះខ្លាំងដូច្នេះការប្រកបការងារទាំងឡាយតែងមិនសូវទទួលផលទេ និងត្រូវប្រយ័ត្នប្រយែងបន្តិចទើបរឿងអាក្រក់មិនអាចចូលមកយាយីដល់ជីវិត។ ចំណែកអ្នកប្រកបរបររកទទួលទានវិញដោយសាររាសីកំពុងធ្លាក់ចុះជាហេតុនាំឱ្យមានក្រុមមនុស្សតាមព្យាបាទយាយីច្រើន ដូច្នេះលោកអ្នកត្រូវតាំងចិត្តឱ្យរឹងមាំ និងរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីវិវាទទាំងពួងបាន។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ដល់គ្នា និងបង្កការរកាំរកូសច្រើន ។
ឆ្នាំច Cmt ៣២២រាសីស្រុតចុះខ្លាំង ប្រញាប់ស៊ែរលើករាសីបន្ទាន់។ នៅថ្ងៃសីលស្អែកនេះកិច្ចការទាំងឡាយមិនសូវផ្តល់ផលល្អសម្រាប់លោកអ្នកទេ យកល្អការងារណាដែលសំខាន់គួរកុំអាលធ្វើ បង្អង់បន្តិចសិនក៏មិនទាន់ហួសពេលដែរ ព្រោះថាផលអាក្រក់នោះងាយនឹងកើតឡើងខ្លាំងណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតទីឆ្ងាយគឺច្រើនជួបឧបសគ្គ មានអ្នកតាមយាយី ដូច្នេះលោកអ្នកត្រូវបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ បញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំជួនត្រូវរ៉ូវគ្នា ជួនរកាំចិត្តមិនសូវទៀងទាត់ឡើយ ។
ឆ្នាំខាល ខ្លាពាំដុំពេជ្រ Cmt ៥១១ រាសីស្រុតចុះខ្លាំង ហេតុនេះគួរលោកអ្នកកែកុនរាសីឡើងវិញដោយការស៊ែរ បួងសួង ដើម្បីលើកយីអ៊ុនឱ្យបានប្រសើរឡើង ។ ថ្ងៃសីលស្អែកនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទាល់តែសោះ ដូច្នេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគេចពីបញ្ហាបាន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញថ្ងៃនេះមុខជំនួញរបស់លោកអ្នកហុចផលផ្លែផ្កាមកវិញស្តួចស្តើងណាស់ ព្រោះហេតុនោះ ចូរប្រយ័ត្នក្រុមបាបមិត្តបង្កបញ្ហាណាមួយ។ ការធ្វើដំណើរទៅទីជិតឆ្ងាយច្រើនជួបបញ្ហាប្រទាំងប្រទូស្ត គប្បីបន្ថែមការប្រុងប្រយ័ត្ន។ ចំណែកបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំច្រើនមានការសោះអង្គើយដាក់គ្នា។
ឆ្នាំកុរ រាសីធ្លាក់ចុះខ្លាំង បើមិនមានការជួយអន្តរាគមន៍ពីអ្នកដទៃទេ ការងាររបស់អ្នកមិនអាចរក្សាបានលំនឹងឡើយ ។ រីឯឱកាសនៃការរកលុយ បើលោកអ្នករារែកចិត្តតែបន្តិច លុយនឹងបោលហួសទៅបាត់។ ពេលនេះលោកអ្នកគប្បីចំណាយពេលវេលាដើរកម្សាន្តជាមួយក្រុមគ្រួសារ ដើម្បីបន្ធូរអារម្មណ៍តានតឹងបន្តិចសិន ។ Cmt ១១៧
ឆ្នាំឆ្លូវ រាសីធ្លាក់ចុះខ្លាំង ពេលនេះផ្លូវចិត្តរបស់លោកអ្នកពុំនឹងនរទេ ប៉ះពាល់ដល់ការងារ និងកើតមានរឿងរ៉ាវជាមួយអ្នកនៅជុំវិញខ្លួនផងដែរ ហើយក៏ជាពេលវេលាដែលមិនត្រូវដាក់ទុនរកស៊ីឡើយ ព្រោះប្រឈមនឹងហានិភ័យខ្ពស់ ។ ចំពោះការទំនាក់ទំនងមិនគប្បីចេះតែរឹងរូសទេ ត្រូវចេះលើកលែងចំពោះករណីខ្លះទើបបានសុខ។
ឆ្នាំម្សាញ់ នៅថ្ងៃសីលស្អែកនេះហុងស៊ុយលោកអ្នកមិនល្អសោះ ត្រូវប្រុងប្រយ័ត្ន ព្រោះអាចធ្លាក់ចូលក្នុងអន្ទាក់របស់គូប្រជែង កុំប្រហែសធ្វេសឱ្យសោះ ប្រយ័ត្នខាតបង់មាសប្រាក់ទៅទទេៗ ។ ពេលនេះមានមនុស្សអាក្រក់តាមប៉ងយាយីធ្វើបាប ដូច្នេះទៅណាមកណាគប្បីមានការប្រុងប្រយ័ត្នខ្ពស់ ។ Cmt ៥១៣
ចែករំលែកព័តមាននេះ