ប្រិយមិត្តភាគច្រើនដឹងពីតម្លៃខ្លួនកីឡាករល្បីៗក្នុងលោកដែលពួកគេមានតម្លៃរហូតដល់ខ្ទង់លានដុល្លារ តែតម្លៃខ្លួនរបស់អាជ្ញាកណ្តាលក្នុងនាមជាអ្នកសម្របសម្រួលលើទីលាន វិញអាចនឹងមិនដឹង ។
ស្ថាប័ន FIFA បានទម្លាយបញ្ជីប្រាក់ឈ្នួលក្រុមអាជ្ញាកណ្តាល៣៦រូប ជំនួយការអាជ្ញាកណ្ដាល៦៣រូប និងជំនួយការវីដេអូ VAR ១៣ រូបមកពី៦សហព័ន្ធបាល់ទាត់ផ្សេងៗគ្នាជុំវិញពិភពលោក ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ២០១៨ នៅរុស្ស៊ី ។
យោងតាមប្រភពវិបសាយ UOL Esporte ឱ្យដឹងថា អាជ្ញាកណ្តាលដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ នឹងទទួលបាន ៧០០០០ ដុល្លារ សម្រាប់សេវាកម្មរបស់ពួកគេនៅ World Cup និង ៣០០០ដុល្លារទៀតបើសិនជាពួកគេបំពេញតួនាទីជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងតារាង ។ ដោយឡែកប្រាក់ឈ្នួលរបស់ជំនួយការអាជ្ញាកណ្តាលវិញត្រឹមតែ ២៥០០០ដុល្លារ និងប្រាក់បន្ថែមប្រមាណ២០០០ដុល្លារក្នុងមួយប្រកួត ។
គួរបញ្ជាក់ថា World Cup ២០១៨ បានផ្តល់សិទ្ធិអាទិភាពឱ្យអាជ្ញាកណ្តាលទាំងអស់អាចបញ្ឈប់ការប្រកួតភ្លាមៗបើឃើញថាមានទង្វើរើសអើងពូជសាសន៍កើតមានឡើងអំឡុងពេលប្រកួត ៕ ជួប សុខជា
ចែករំលែកព័តមាននេះ