ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ទាមទារ​ឱ្យ​ពិនិត្យ​កិច្ចព្រមព្រៀង​ជា​ថ្មី

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី Mahathir Mohamad បាន​ទាមទារ​ឲ្យ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ឡើង​វិញ ដោយ​លោក​អះអាង​ថា ប្រទេស​មាន​សេដ្ឋកិច្ច​តូច​ៗ​ដូច​ជា​ម៉ា​ឡេ​ស៊ី…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី Mahathir Mohamad បាន​ទាមទារ​ឲ្យ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ឡើង​វិញ ដោយ​លោក​អះអាង​ថា ប្រទេស​មាន​សេដ្ឋកិច្ច​តូច​ៗ​ដូច​ជា​ម៉ា​ឡេ​ស៊ី គឺ​អាច​ជួប​ប្រទះ​នឹង​គុណវិបត្តិ​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ ។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​៩ មិថុនា ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​នេះ គួរតែ​ពិចារណា​លើ​កម្រិត​អភិវឌ្ឍន៍​របស់​ប្រទេស​ជា​ច្រើន ដូច​ជា ប្រទេស​​ជប៉ុន និង​កា​ណា​ដា ។ លោក​ថ្លែង​ថា ៖« ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច និង​ទន់ខ្សោយ ត្រូវ​តែ​មានឱកាស​ការពារ​ផលិតផល​របស់​ពួក​គេ ។ ពួក​យើង​ត្រូវ​តែ​ត្រួត​ពិនិត្យ​វា​ជា​ថ្មី » ។

ការ​ទាមទារ​របស់​លោក Mahathir នឹង​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​នេះ ដែល​ត្រូវ​បាន​សម្រេច​បន្ទាប់​ពី​ការ​ចរចា​កាលពីដើម​ឆ្នាំ​២០១៨ ក្រោយ​ពី​សហ​រដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ ។

លោក Mahathir មិន​បាន​បដិសេធ​ពីសារ​សំខាន់​របស់​កិច្ចព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា លោក​នឹង​ពិចារណា​ចាក​ចេញពី​កិច្ចព្រមព្រៀង​នេះ​ឬ​អត់​ទេ ។

លោក Mahathir បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ខែ​មុន បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ លោក​បាន​សន្យា​ថា នឹង​បញ្ចប់​អំពើ​ពុក​រលួយ​នានា និង​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ។

លោក​បាន​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​គម្រោង និង​កិច្ចព្រមព្រៀង​ជា​ច្រើន ដែល​បាន​សម្រេច​ដោយ​រដ្ឋាភិបាល​របស់​លោក Najib Razak ។

លោក Mahathir បាន​ដក​ប្រទេស​ម៉ា​ឡេ​ស៊ី​ចេញពី​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជា​មួយ​ប្រទេស​សិង្ហ​បុរី ហើយ​លោក​កំពុង​តែ​ពិនិត្យ​មើល​គម្រោង​ផ្លូវ​រថភ្លើង​តម្លៃ​១៤​ប៊ី​លាន​ដុល្លារ ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ