ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​តើ! បាន​ជា​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅតុលាការ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ជាំមុខ ដោយសារ​ត្រូវ​ប្តី​ដាល់​ចំ​មុខ​មួយ​ដៃ ខណៈ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​មេ​ភូមិ ដើម្បី​សុំ​លែងលះ ព្រោះ​ខឹង​នឹង​ប្តី​ផឹកស្រា​ស្រវឹង​អួរ​ទី​ណួ រករឿង​វាយដំ​ទាត់​ធាក់​ប្រពន្ធ​កូន គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ទើប​នាង​ដាច់​ចិត្ត​ចាប់​អូស​ដៃ​ប្តី​ចេញពីផ្ទះ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ជាំមុខ ដោយសារ​ត្រូវ​ប្តី​ដាល់​ចំ​មុខ​មួយ​ដៃ ខណៈ​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​មេ​ភូមិ ដើម្បី​សុំ​លែងលះ ព្រោះ​ខឹង​នឹង​ប្តី​ផឹកស្រា​ស្រវឹង​អួរ​ទី​ណួ រករឿង​វាយដំ​ទាត់​ធាក់​ប្រពន្ធ​កូន គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ទើប​នាង​ដាច់​ចិត្ត​ចាប់​អូស​ដៃ​ប្តី​ចេញពីផ្ទះ តែ​មិន​ទាន់​បាន​ចេញ​ទៅ​ដល់​ផ្ទះ​លោក​មេ​ភូមិ​ផង ស្រាប់តែ​ប្តី​ខឹង​នឹង​នាង​ខ្លាំង ក៏​ដាល់​មួយ​ដៃ​ចំ​មុខ​រង​របួស​ហើម​ជាំ​តែ​ម្តង ។

ហេតុការណ៍​ប្តី​ដាល់​ប្រពន្ធ​ហើម​មុខ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​នៃ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ប្រពន្ធ​ដែល រង​គ្រោះ​ឈ្មោះ វ​ណ្ណា មុំ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រង​របួស​ហើម​មុខ ។ ចំណែក​ប្ដី​ឈ្មោះ ចេ​ន វិចិត្រ អាយុ​៣២​ឆ្នាំ រស់នៅ​ជាមួយ​គ្នា ។

លោក រី ដា​រ៉ា បាន​បន្ត​ទៀត​ថា ប្តី​ប្រពន្ធ​ខាងលើ រស់នៅ​ជាមួយ​គ្នា​មិនសូវ​ចុះសម្រុង​នោះ​ទេ ដោយសារ​តែ​លោក​ប្តី​កំហូច​ជា​មនុស្ស​ប្រមឹក​ស្រវឹង​ខួប មួយ​​ថ្ងៃ​ៗ​មិន​ជួយ​ធ្វើ​ការងារ​ប្រពន្ធ​កូន​នោះ​ទេ ដោយ​គិតតែ​ពី​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ លុះ​ត្រឡប់​មក​ផ្ទះ​វិញ រករឿង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​អ្នក​ជិតខាង និង​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ប្រពន្ធ​របស់​ខ្លួន​ជា​ញឹកញាប់​ថែម​ទៀត​ផង ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​កើតហេតុ ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​ដឹក​ដៃ​ប្តី​បម្រុង​ទៅ​ផ្ទះ​លោក​មេ​ភូមិ ក្នុង​គោលបំណង​សុំ​ឱ្យ​លោក​មេ​ភូមិ​ធ្វើ​សំបុត្រ​លែងលះ​គ្នា ។ តែ​មិន​ទាន់​ទៅ​ដល់​ផ្ទះ​របស់​លោក​មេ​ភូមិ​ផង ស្រាប់តែ​ប្តី​ប្រមឹក​ដាល់​១​ដៃ​​ចំ​មុខ​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស​ហើម​ជាំ​ ក្រោយមក​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ឱ្យធ្វើ​ការ​ឃាត់ខ្លួន​ប្តី​ភ្លាម​ៗ​តែ​ម្តង ។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខាង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ