ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​បុត្រ​ធីតា​តាម​របៀប​ហុងស៊ុយ

5 ឆ្នាំ មុន

ដោយសារ​កម្ពស់​អរិយធម៌ និង​វប្បធម៌​ជាតិ​រីក​ដុះដាល​កាន់តែ​ប្រសើរ​ឡើង​ធ្វើ​ឱ្យ​ជីវភាព​នៃ​សង្គមមនុស្ស​រក​ឃើញ​របស់​មូ​យ​ជា​គ្រឿង​សម្គាល់​សម្រាប់​ចំណាំ​នូវ​អំពើ​ល្អ​របស់​មនុស្ស​ទុក​និយាយ​តម​ក​ខាងក្រោយ​ទៀត​នោះ​គឺ​ឈ្មោះ​ដ៏​ពីរោះពិសា​នេះឯង ។ អីុចឹង​ហើយ​ទើប​អ្នកប្រាជ្ញ​រាជបណ្ឌិត្យ​គេ​នាំ​គ្នា​គ្នាន់គ្នេរ​អំពី​រឿង​ឈ្មោះ​នេះ​ណាស់ មិន​ធ្វេសប្រហែស​សោះឡើយ ដែល​ចាត់​ថា ជា​ចំណែក​មួយ​នៃ​វប្បធម៌ និង​អរិយធម៌​ជាតិ​ដោយ​ពិត ។ ប្រជាជន​ខ្មែរ…

ដោយសារ​កម្ពស់​អរិយធម៌ និង​វប្បធម៌​ជាតិ​រីក​ដុះដាល​កាន់តែ​ប្រសើរ​ឡើង​ធ្វើ​ឱ្យ​ជីវភាព​នៃ​សង្គមមនុស្ស​រក​ឃើញ​របស់​មូ​យ​ជា​គ្រឿង​សម្គាល់​សម្រាប់​ចំណាំ​នូវ​អំពើ​ល្អ​របស់​មនុស្ស​ទុក​និយាយ​តម​ក​ខាងក្រោយ​ទៀត​នោះ​គឺ​ឈ្មោះ​ដ៏​ពីរោះពិសា​នេះឯង ។

អីុចឹង​ហើយ​ទើប​អ្នកប្រាជ្ញ​រាជបណ្ឌិត្យ​គេ​នាំ​គ្នា​គ្នាន់គ្នេរ​អំពី​រឿង​ឈ្មោះ​នេះ​ណាស់ មិន​ធ្វេសប្រហែស​សោះឡើយ ដែល​ចាត់​ថា ជា​ចំណែក​មួយ​នៃ​វប្បធម៌ និង​អរិយធម៌​ជាតិ​ដោយ​ពិត ។

ប្រជាជន​ខ្មែរ ជា​ជាតិ​មួយ​ទទួល​វប្បធម៌ អរិយធម៌​ចម្រុះ​ដែល​ជា​កេរ​ពី​ដូនតា​របស់​ខ្លួន មាន​សុចរិត​ភាព និង​សេចក្តី​ថ្លៃថ្នូរ​ណាស់ ហើយ​ក៏​តែង​យក​អំពើ​ល្អ​របស់​ខ្លួន​ទៅ​ប្រយុទ្ធ​ជា​ញឹកញាប់​ជាមួយ​អំពើអាក្រក់​។ ថែម​ទាំង​មិន​បណ្តោយ​ឱ្យ​ចាញ់​បុគ្គល​ទុច្ចរិត ដោយ​អំពើ​សុចរិត​របស់​ខ្លួន​ឡើយ ។ ក្នុង​សម័យ​ដ៏​ទំនើប​យើង​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​ឱ្យ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​មាន​ន័យ​ល្អ ឧទាហរណ៍ បើ​ហៅ​ខ្លី​ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ក៏​ពីរោះ ឬ​ហៅ​ពេល​ខ្នា​ញ់ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​រិះគិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​យក​ចំណុច​នេះ​ទៅ​សួរ​យោបល់​ពី​ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង ។

កុលបុត្រ​ខ្មែរ​ដែល​ហៅ​ម្យ៉ាងទៀត​ថា ខេ​មរ​បុត្ត​នេះ​មានអម្បូរ​ថ្លៃថ្នូរ​ណាស់ ហើយ​បើ​យើង​រាប់​ពី​សម័យ​មហានគរ​មក ខ្មែរ​មានឈ្មោះ​ល្អ​ៗ និង​មាន​អត្ថន័យ​ពីរោះ​ជាប់ចិត្ត​ពន់ពេក ។ នេះ​ក៏​អាស្រ័យ​ដោយ​ការ​រក​ឈ្មោះ​ដាក់​ឱ្យ​បុត្រ​ធីតា​ទាំងឡាយ​សុទ្ធតែ​ស្រប​នៅ​តាម​តម្រា​ក្បួនច្បាប់ ឬ​ហៅ​ម្យ៉ាងទៀត​ថា មើលទៅ​តាម​ពេលវេលា និង​ថ្ងៃ ខែ​ឆ្នាំ ដែល​បុត្រ​ធីតា​ប្រសូត​មក​ប្រកបដោយ​បុគ្គលិកលក្ខណៈ​សិរី​មង្គល​មហាប្រសើរ ពីព្រោះ​ឈ្មោះ​ទាំងឡាយ​បើ​តាម​ក្បួន​ពី​ព្រេងព្រឹទ្ធ​បាន​ប្រាប់​ថាៈ

១-​ឱ្យ​យើង​ដាក់​ទៅ​តាម​កម្លាំង​ព្រះអាទិត្យ (​កម្លាំង​ថ្ងៃ​) និង​កម្លាំង​ព្រះ​ច​ន្ធ ហៅ​ថា កម្លាំង​ខែ ហើយ​ឱ្យ​បូក​បញ្ចូល​ជោគជតារាសី​របស់​ថ្ងៃ ខែ ឆ្នាំ​នៃ​កំណើត​បុត្រ​ធីតា​នោះ​ផង ។

២-​គិត​អំពី​ភេទ ប្រុស ឬ​ស្រី ផង​ដែរ

ខាងក្រោម​នេះ​ជា​ឈ្មោះ​មួយ​ចំនួន​ដែល​ភាគច្រើន​ពីរោះ​ស្តាប់ និង​មាន​អត្ថន័យ​គួរ​ឱ្យ​ល្អ​ផង​ដែរ ដូច​ជា​៖
ឈ្មោះ​កណិការ​, កង​, ខេមរា​, ខេ​ម​រិ​ន្ទ​, ពិសិដ្ឋ​, ពិសី​, បូណ៌មី​, សុ​គ​ន្ធា​, ចំណាន​, ចំណាប់​, ប្រសិទ្ធ​, ពិចិត្រ​, ពិដោរ​, សង្ហារ​, សម្បត្តិ​, សំណាង​, សុភាព​, គ​ន្ធា​, វិសុទ្ធ​, លំអង​, សា​រិ​ន្ទ … ។

ព្រោះ​ហេតុ​ដូច្នេះ បំណាច់​មានបុណ្យ​បាន​កើតមក​ជា​មនុស្ស​គួរតែ​ទទួល​បាន​ឈ្មោះ​មួយ​ដែល​តំណាង​ឱ្យ​អំពើ​ល្អ ជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះជា​ឈ្មោះ​ពីរោះ​ស្តាប់ និង​មាន​ន័យ​ល្អ អ្នក​ផង​គេ​ចូល​ចិត្ត​និយាយ​ដល់ និង​ងាយ​នឹកឃើញ​ញឹកញាប់ ។

ឈ្មោះ​ដែល​មាន​ន័យ​ពីរោះ មិន​ត្រឹមតែ​លើក​កម្រិតជីវភាព​សង្គម​នោះ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​បាន​ផ្តល់​នូវ​សម្រស់​ចំពោះ​អក្សរ​សី​ល្ប៍​ជា​មរតក​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទទួល​អារម្មណ៍ល្អ ពេល​បាន​អាន​ឈ្មោះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ឬ​អត្ថបទ​សិក្សា​ទាំងឡាយ ។ បណ្ឌិត​បាន​ពោល​ថា របស់​ដែល​ធ្ងន់​បំផុត ក៏​គឺ​ជីវិត​ដែល​មានកេរ្តិ៍ឈ្មោះ​នេះឯង ។

ស្រង់​ពី​តម្រា​នាមគ្គហណមង្គល