ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​ពេក ដល់​ថ្នាក់​គេ​បង្កើត​គំនូស​ផ្លូវ​ឱ្យ​ហើយ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន នា​ពេល​នេះ មាន​គំនូស​បែងចែក​ផ្លូវ​សម្រាប់​អ្នក​ដើរ​ចូល​ចិត្ត​ចុច​ទូរស័ព្ទ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នៅ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន នា​ពេល​នេះ មាន​គំនូស​បែងចែក​ផ្លូវ​សម្រាប់​អ្នក​ដើរ​ចូល​ចិត្ត​ចុច​ទូរស័ព្ទ ដើម្បី​ការពារ​សុវត្ថិភាព​កុំ​ឲ្យ​ឡាន​បុក​។

គំនូស​ផ្លូវ​ពិសេស​នេះ មាននៅ​លើ​ផ្លូវ Yanta Roan ដែល​ជា​ផ្លូវ​មមារ​ញឹក​ជាងគេ​នៅ​ក្នុង​ទីក្រុង​ស៊ី​អាន​។ វា​មាន​ទទឹង​ប្រវែង​៨០​សង់ទីម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ​។ គេ​បង្កើត​វា​ឡើង ដើម្បី​ការពារ​អ្នក​រវល់​ប្រើ​ទូរស័ព្ទ​ពេល​ដើរ កុំ​ឲ្យ​ប៉ះទង្គិច​ជាមួយនឹង​អ្នក​ដទៃ​។ វា​ក៏​អាច​ការពារ​មិន​ឲ្យ​ឡាន​បុក​ផង​ដែរ​។

ការ​បង្កើត​ឡើង​នេះ ធ្វើ​ឲ្យ​មហាជន​បញ្ចេញមតិ​ជា​ច្រើន​ទាំង​ល្អ និង​អាក្រក់​។ អ្នកខ្លះ​ថា វា​ជា​ការ​ប្រសើរ​ណាស់ ដែល​ថ្នាក់លើ​គិតគូរ​ដល់​សុវត្ថិភាព​ប្រជាជន​។ តែ​អ្នកខ្លះ​ទៀត​ថា វា​គ្មាន​មាន​ប្រយោជន៍​ទេ ដោយសារ​តែ​អ្នក​ចុច​ទូរស័ព្ទ​ទាំងនោះ​គ្មាន​យក​ភ្នែក​មើលផ្លូវ​ឡើយ​។ ដូចនេះ គំនូស​នោះ​ក៏​គេ​ដើរ​មិន​ត្រូវ​ផង​។

ពិតជា​ដូច​គេ​ថា មែន​។ កាលពី​ឆ្នាំ​២០១៤ ទីក្រុង​ឆុង​ឈី​ង ក៏​បង្កើត​គំនូស​បែប​នេះ​ដែរ តែ​វា​គ្មាន​ប្រសិទ្ធភាព​ដូច​ជា​ការ​គិត​ឡើយ ព្រោះថា អ្នក​ទាំងនោះ​គ្មាន​មើល​គំនូស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ