ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​យ៉ាង​ណា​ សម្លៀក​បំពាក់ជនជាតិភាគតិច​នៅតែមានគេ​​ចាប់អារម្មណ៍​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីមុន​បើ​គេ​និយាយ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្ត​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​តំបន់​ភូមិភាគ​ឦសាន គេ​ប្រាកដជា​នឹកឃើញ​អំពី​រូបភាព​នៃ​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច ឬ​ខ្មែរលើ តែ​នា​ពេល​បច្ចុប្បន្ន​គេ​កម្រ​បានឃើញ​ពួក​គាត់ ប្រើប្រាស់​សម្លៀក​បំពាក់​បុរាណ​ណាស់ ព្រោះតែ​កា​រវិ​វ​ឌ្ឍ​នៃ​សង្គម និង​ភាព​ទាន់សម័យ…

ខេត្តមណ្ឌលគិរី ៖ កាលពីមុន​បើ​គេ​និយាយ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្ត​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​តំបន់​ភូមិភាគ​ឦសាន គេ​ប្រាកដជា​នឹកឃើញ​អំពី​រូបភាព​នៃ​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច ឬ​ខ្មែរលើ តែ​នា​ពេល​បច្ចុប្បន្ន​គេ​កម្រ​បានឃើញ​ពួក​គាត់ ប្រើប្រាស់​សម្លៀក​បំពាក់​បុរាណ​ណាស់ ព្រោះតែ​កា​រវិ​វ​ឌ្ឍ​នៃ​សង្គម និង​ភាព​ទាន់សម័យ ។

លោក​ម៉ុ​ប គ្រែ​ត អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​ធ្វើ​ម៉េច​ក្មួយ​សម័យនេះ​គេ​លែង​ពាក់​ហើយ​ខោអាវ​ពី​មុន​នោះ​…​ព្រោះ​ក្មេង​ឥឡូវ​គេ​ចូល​ចិត្ត​ទាន់សម័យ​» ។ បើ​ទោះជា​យ៉ាងណា​ក្តី​គេ​សង្កេត​ឃើញ​សម្លៀក​បំពាក់​ដូនតា​របស់​ជនជាតិភាគតិច​នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​ផលិត​កុន និង​ចម្រៀង​កាយវិការ​មួយ​ចំនួន ដោយ​ជ្រើសរើស​យក​សម្លៀក​បំពាក់​ប្រពៃណី​របស់​ជនជាតិភាគតិច​ទៅ​ស្លៀកពាក់​សម្តែង​ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

ភ្ញៀវ​ទេសចរ​មក​ពី​ខេត្តកំពង់ចាម​ដែល​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា​ជាមួយ​គ្រួសារ​បានឱ្យ​ដឹង​ថា «​វា​រាង​សិច​ស៊ី​បន្តិច​មែន​…​ប៉ុន្តែ​វា​ក៏​ស្អាត​ម្យ៉ាងដែរ​..​ហើយ​បើ​យើង​មក​លេង​នៅ​តំបន់​នេះ​ហើយ​មិន​បាន​ស្លៀក​ថត​អួត​មិត្តភក្តិ គឺ​ពិតជា​គួរ​ឱ្យ​ស្តាយ​ខ្លាំង​ណាស់ ព្រោះ​មិន​ងាយ​បាន​មក​លេង​ទេ​….» ។

ក្នុង​ន័យ​ស្រ​ដៀង​គ្នា​នេះ​ដែរ លោក​សុវណ្ណ និ​សិ​ត្ស​ពី​រាជធានី​ភ្នំពេញ បាន​បញ្ចេញយោបល់​ថា «​ដំបូង​ខ្ញុំ​មិន​ហ៊ាន​ស្លៀកពាក់​ទេ​…​ដូច​ជា អៀន​ៗ​ខ្លួនឯង​ម៉េច​មិនដឹង​ទេ​…​តែ​នៅ​ពេល​មិត្តភក្តិ​ជំរុញ​ឱ្យ​ស្លៀក​ដើម្បី​ថតរូប​ជុំ​គ្នា​ទុកជា​អនុស្សាវរីយ៍ ខ្ញុំ​ក៏​ដាច់​ចិត្ត​ស្លៀក​តែ​ម្តង​ទៅ​» ។

ជា​ការ​ពិត​ការ​រស់នៅ​របស់​មនុស្ស​បច្ចុប្បន្ន​រមែង​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​គ្រប់​ៗ​រូប​ចង់បាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ ដូច្នេះ​ហើយ​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ តែង​ជួប​ប្រទះ​នូវ​ការ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​មួយ​ចំនួន​របស់​មនុស្ស​ជំនាន់​ដើម ។

បច្ចុប្បន្ន​ជនជាតិភាគតិច​រស់នៅ​ខេត្តមណ្ឌលគិរី​ភាគច្រើន​បាន​និង​កំពុង​បោះបង់​ចោល​នូវ​របៀប​រស់នៅ​តាម​យថាកម្ម ដូច​កាលពីមុន ដោយ​ពួក​គាត់​រៀន​របៀប​រស់នៅ​តាម​ខ្មែរ​កណ្តាល ដូច​ជា​រាល់ពេល​ឈឺ​ថ្កាត់​ទៅ​មន្ទីរពេទ្យ បញ្ជូន​កូន​ទៅ​សាលារៀន ចេះ​ចិញ្ចឹមសត្វ និង​បង្កើន​ផល​កសិកម្ម​តាម​បែប​ទំនើប ។ សូ​ម្បី​តែ​សម្លៀក​បំពាក់​ប្រពៃណី​ដូនតា​(​ប៉ឹង​) ក៏​គេ​កម្រ​បានឃើញ​ពួក​គាត់​ស្លៀកពាក់​ជា​សាធារណៈ​ដែរ គឺ​ពួក​គាត់​ស្លៀកពាក់​តាម​របៀប​អ្នក​រស់នៅ​តំបន់​ភូមិភាគ​កណ្តាល មាន​ខោជើងវែង អាវដៃវែង និង​ខោអាវ​ម៉ូ​ដ​សម័យ ផ្សេង​ៗ​ទៀត​។ ខុស​ប្លែក​កាលពីមុន​ដែល​ស្រុក​ទេស​មិន​ទាន់​មាន​សុខ​សន្តិភាព​ពេញលេញ និង​មិន​ទាន់​ជឿនលឿន​ការ​ស្លៀកពាក់​របស់​ពួក​គាត់​នៅ​ប្រើប្រាស់​បែប​ប្រពៃណី​ច្រើន តួយ៉ាង​ដូច​ជា​ស្ត្រី​ស្លៀក​តែ​សំពត់ លែង​ល្វែង​លើ ចំណែក​បុរស​គ្រាន់តែ​យក​ក្រណាត់​បិទ​បាំង​កេរ្តិ៍ខ្មាស​ប៉ុណ្ណោះ ។

មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ឱ្យ​ដឹង​ថា ទោះបី​ជនជាតិភាគតិច​បោះបង់​លែង​ស្លៀកពាក់​បែប​ប្រពៃណី​ក៏​ដោយ ប៉ុន្តែ​មន្ទីរ​វប្បធម៌​ខេត្ត​បាន​យកចិត្តទុកដាក់​ចូលរួម​អភិរក្ស​មិន​ឱ្យ​បាត់បង់​ឡើយ ។ «​យើង​មាន​បង្កើត​ក្រុម​របាំ​ប្រពៃណី​ជនជាតិ​ដែល​ស្លៀកពាក់​បុរាណ មិនតែប៉ុណ្ណោះ​នៅ​តាម​រមណីយដ្ឋាន​មួយ​ចំនួន​ធំ​ក្នុង​ខេត្ត ក៏​មាន​កន្លែង​សម្រាប់​ជួល​ខោអាវជនជាតិ​សម្រាប់​អ្នកទេសចរ​ផង​ដែរ​» ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ