ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​បេតុង​ទប់​ច្រាំង​ទន្លេ​មានអី​ខុស?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​ក្នុង​នោះ​មួយ​គ្រួសារ គឺជា​លោក​មេឃុំ​កំពង់ត្រឡាច​បាន​កំពុង​សាងសង់​សំណង់​រឹង​មាំ​តាម​ច្រាំង​ទន្លេ នៅ​ក្នុងភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​ជា​ការ​បំពាន​ទៅ​នឹង​ច្បាប់​ក៏​ដូច​ជា សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ដែល​ហាម​មិន​ឲ្យ​ធ្វើ​សំណង់​រឹង​តាម​ច្រាំង​ទន្លេ​នោះ​ទេ ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​ក្នុង​នោះ​មួយ​គ្រួសារ គឺជា​លោក​មេឃុំ​កំពង់ត្រឡាច​បាន​កំពុង​សាងសង់​សំណង់​រឹង​មាំ​តាម​ច្រាំង​ទន្លេ នៅ​ក្នុងភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​ជា​ការ​បំពាន​ទៅ​នឹង​ច្បាប់​ក៏​ដូច​ជា សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​ដែល​ហាម​មិន​ឲ្យ​ធ្វើ​សំណង់​រឹង​តាម​ច្រាំង​ទន្លេ​នោះ​ទេ ។ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត និង​ស្រុក​ហាមឃាត់​មិន​ឲ្យ​បន្ត​ធ្វើ​សំណង់​រឹង​មាំ​នៅ​តាម​ច្រាំង​ទន្លេ​ឡើយ​ព្រោះ វា​អាច​នឹង​ប៉ះពាល់​ច្រើន​យ៉ាង ដូច​ជា បរិស្ថាន ទេសចរ និង​ដល់​ការ​អភិវឌ្ឍ​ធ្វើ​ជម្រាល​បេតុង​តាម​ច្រាំង​ទន្លេ ក្នុង​ពេល​ខាង​មុខ​នេះ ។

យ៉ាងនេះ​ក្តី​លោកស្រី អឿ ណាគ្រី អាយុ​៥៥​ឆ្នាំ ដែល​ជា​ភរិយា​លោកប៉ា សា​រួន មេឃុំ​កំពង់ត្រឡាច​បាន​មាន​ប្រសាសន៍​ក្នុង​ន័យ​សំណូមពរ​ថា លោកស្រី​មាន​រោង​ឈើ​នៅ​ទី​នេះ រយៈពេល​២៧​ឆ្នាំ​ហើយ ។ ស្ទើរ​រាង​រាល់​ឆ្នាំ គាត់​បាន​បោះបង្គោល​ទប់​ដី​ច្រាំង​ទន្លេ​ដែល​តែងតែ​បាក់​ជា​រៀង​រាល់​ឆ្នាំ ។ ពេល​នេះ​គាត់​គ្រាន់តែ​ចាក់​បេ​តុ​ធ្វើ​ជា​ខឿន ដើម្បី​ទប់​ច្រាំង​ទន្លេ រួច​ចាក់​ដី​បំពេញ​វិញ បន្ទាប់​នឹង​ធ្វើ​រោង​លក់​ឈើ​ពីលើ ដើម្បី​បន្ត​មុខរបរ​តែ​ប៉ុណ្ណោះ មិន​ហ៊ាន​ធ្វើ​សំណង់​រឹង​ពីលើ​នោះ​ទេ ហើយ​បើ​គាត់​ហ៊ាន​ធ្វើ​សំណង់​រឹង​ពីលើ​គាត់​នឹង​សុំ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក​សន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោកប៉ា សា​រួន មេឃុំ​កំពង់ត្រឡាច​បាន​សុំ​តែ​មាត់ មិន​មាន​លិខិត​ស្នាម​ទេ ដោយ​សុំ​ជួសជុល​រោង​លក់​ឈើ​របស់​លោក​ដែល​សង់​អំពី​ឈើ​មានការ​ពុក​ផុយ និង​សុំ​ចាក់​បេតុង​រៀប​ជញ្ជាំង​ឥដ្ឋ ដើម្បី​ទប់​ដី​ថ្នល់​ក៏​ដូច​ជា ច្រាំង​ទន្លេ​កុំ​ឲ្យ​រលុះ​បាក់ ហើយ​គាត់ និង​ចាក់​ដី​បំពេញ រួច​នឹង​សង់រោង​អំពី​ឈើ​វិញ ដើម្បី​ដាក់​ឈើ​លក់ ។

ចំណែក​ប្រជាពលរដ្ឋ​៣​គ្រួសារ​ទៀត​ពួក​គាត់​ក៏​បាន​ជួល​ជាង​មក​ចាក់​សរសរ​បេតុង​ធ្វើ​ជញ្ជាំង​ឥដ្ឋ​ទប់​ដី ដើម្បី​សង់រោង​ដាក់​ឈើ​លក់​ដូច​លោក​មេឃុំ​ដែរ ។

ក្រោយមក​ព័ត៌មាន​នេះ ក៏​បានឮ​ដល់​លោក​អភិបាលខេត្ត​ក៏​បាន​ចាត់តាំង​លោក​ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្តកំពង់ឆ្នាំង ចុះ​មក​ហាមឃាត់​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ និង​លោក​មេឃុំ​កំពង់ត្រឡាច ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សំណង់​រឹង​ខាងលើ​នេះ នៅ​ច្រាំង​ទន្លេ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ