ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ពិតជា​ព្រួយបារម្ភ​ការរស់នៅ​រាល់ថ្ងៃ ​ខ្លាចក្រែង​កូនចៅ​ធ្លាក់ខ្លួន​ដូច្នេះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​យុវជន​ភាគច្រើន​កំពុង​វក់​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​តែ​មិន​ស្តាប់បង្គាប់​ឪពុក​ម្តាយ និង​ចាញ់​ការ​លួងលោម​មិត្តភក្តិ អូស​ទាញ ជាក់ស្តែង​មាន​យុវជន​ម្នាក់ ត្រូវ កម្លាំង​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន…

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​យុវជន​ភាគច្រើន​កំពុង​វក់​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​តែ​មិន​ស្តាប់បង្គាប់​ឪពុក​ម្តាយ និង​ចាញ់​ការ​លួងលោម​មិត្តភក្តិ អូស​ទាញ ជាក់ស្តែង​មាន​យុវជន​ម្នាក់ ត្រូវ កម្លាំង​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន ខណៈ​រូបគេ​ប្រើប្រាស់ និង​លក់ដូរ​បន្ត​ឱ្យ​អ្នក​ដទៃ ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៩ មិថុនា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

បើ​តាម​នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ដា លី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កោះ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ១​កញ្ចប់​តូច ។

ប្រភព​បន្ត​ទៀត​ថា កើតហេតុ​គេ​ឃើញ​យុវជន​នេះ​ដើរ​ជាមួយ​មិត្ត​ជា​កម្មករ​សំណង់​ដូច​គ្នា លុះ​យូរ​ៗ​ទៅ ស្រាប់តែ​ត្រូវ​គេ​អូស​ទាញ​ឱ្យ​សាកល្បង​ប្រើប្រាស់​ជាមួយ​គ្នា បន្ទាប់​ពី​ប្រើ​មក​ក្លាយទៅជា​ញៀន​រហូត​មក​ដល់​ពេល​នេះ​រូបគេ​ប្រើប្រាស់​ខ្លួនឯង​ផង និង​យក​ទៅ​លក់ដូរ​ឱ្យ​មិត្តភក្តិ​ថែម​ទៀត ទើប​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឱ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពិតជា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​រស់នៅ​រាល់ថ្ងៃ ដោយ​ខ្លាចក្រែង​កូនចៅ​ធ្លាក់ខ្លួន​ជា​អ្នក​ញៀន​គ្រឿងញៀន ហើយ​ខ្លាច​ពួក​ញៀន​ថ្នាំ​រករឿង​លួច ឆក់ ប្លន់ កាប់សម្លាប់​ពេល​ចេញចូល​ទៅ​ណា​មក​ណា​ម្តង​ៗ ។

ម្យ៉ាងវិញទៀត ពេល​ឃើញ​នគរបាល​ចាប់​បាន​អ្នក​ញៀន​ថ្នាំ​ម្តង​ៗ ពួក​គាត់​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​នគរបាល​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ