ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែគាត់បារម្ភពីអនាគតចៅ ទើបស្លា.ប់​ក្នុងថ្លុកឈាមបែបនេះ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​កូនបង្កើត​ចិត្ត​តិរច្ឆាន​ម្នាក់ បន្ទាប់​ពី​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឈ្លោះ​ទាស់ទែង​លែងលះ​គ្នា​ជាមួយ​ប្រប​ន្ធ រហូត​ដល់​នគរបាល​ចាប់​បញ្ជូន​ទៅ​ដាក់គុក លុះ​ចេញពី​ពន្ធនាគារ​វិញ ស្រាប់តែ​ទៅ​សុំ​កូន​របស់​ខ្លួន​ដែល​ម្តាយ​យក​ទៅ​ចិញ្ចឹម ដើម្បី​យក​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ…

ខេត្ត​ប៉ៃលិន ៖ តាម​​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​កូនបង្កើត​ចិត្ត​តិរច្ឆាន​ម្នាក់ បន្ទាប់​ពី​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឈ្លោះ​ទាស់ទែង​លែងលះ​គ្នា​ជាមួយ​ប្រប​ន្ធ រហូត​ដល់​នគរបាល​ចាប់​បញ្ជូន​ទៅ​ដាក់គុក លុះ​ចេញពី​ពន្ធនាគារ​វិញ ស្រាប់តែ​ទៅ​សុំ​កូន​របស់​ខ្លួន​ដែល​ម្តាយ​យក​ទៅ​ចិញ្ចឹម ដើម្បី​យក​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ តែ​ម្តាយ​មិន​ព្រមឱ្យ ព្រោះ​គាត់​បារម្ភ​ក្រែង​ចៅ​គ្មាន​អនាគត ស្រាប់តែ​ជនសង្ស័យ​ខឹង​ទាញ​យក​ពូថៅ​កាប់​ប្រហារ​ទៅលើ​​ម្តាយ​ បណ្តាល​ឱ្យ​ចំ​ក្បាល​ផុង​លលា​ដ៏​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ចំណែក​បងប្អូន​ដែល​ចូល​ទៅ​ជួយ​ ត្រូវ​បាន​ជនសង្ស័យ​កាប់​ប្រហារ បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។ ភ្លាម​ៗ​នោះ​កំលាំង​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ។

ហេតុការណ៍​ដ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ធុង នាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អតីត​ទណ្ឌិត​ផ្នែក​គ្រឿងញៀន រស់​ភូមិ​ឃុំ​កើត​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ សុខ ស្រី​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ (​ជា​ម្តាយបង្កើត​របស់​ជនសង្ស័យ​) ត្រូវ​បាន​ជនសង្ស័យ​កាប់​នឹង​ពូថៅ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ហេតុ ២-​ឈ្មោះ ធុង ថូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​ប្អូនបង្កើត​ជនសង្ស័យ​) រង​របួស​ក្បាល​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ និង​៣-​ឈ្មោះ ធុង សារី ភេទ​ស្រី អាយុ​២០​ឆ្នាំ
(​ជា​ប្អូនបង្កើត​ជនសង្ស័យ​) រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ ។

លោក រី ដា​រ៉ា បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ បាន​ជាប់​ពន្ធនាគារ​អស់​រយ​ៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ហើយ​ក៏​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ដល់​លែងលះ​ចែក​កូន​គ្នា ។ ពេល​នោះ​ប្រពន្ធ​ក៏​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ លុះ​ឃើញ​អត់​មាន​អ្នក​មើលថែ​ចៅ​ក៏​យក​ទៅ​ចិញ្ចឹម លុះ​កូន​របស់​គាត់​ចេញពី​គុក​វិញ ក៏​ទៅ​រំអុក​សុំ​កូន​មក​រស់នៅ​ជាមួយ​ខ្លួន ។ តែ​ម្តាយ​ឃើញ​ជនសង្ស័យ​នៅ​មានការ​ប្រើប្រាស់​គ្រឿងញៀន​បន្ត​ទៀត មិន​ព្រមឱ្យ ក៏​កើត​ទៅ​ជា​ទំនាស់​ទាស់ទែង​គ្នា​ជា​ពាក្យ
សម្តី ស្រាប់តែ​ជនសង្ស័យ​ជា​កូនប្រុស​ទាញ​ពូថៅ​កាប់​ទៅ​លើ​ម្តាយ​ចំ​ក្បាល បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង លុះ​បងប្អូន​ចូល​ទៅ​ជួយ ជនសង្ស័យ​នេះ​បាន​កាប់​ប្រហារ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ជា​ច្រើន​នាក់ ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​បញ្ជូន​ទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ