ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កីឡា​តែង​មាន​សុខភាព​ផ្លូវភេទ​ខ្លាំង​ជាងគេ (18+)

5 ឆ្នាំ មុន

ការ​រត់​កីឡា​ត្រឹមតែ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស និង​ចំណង់​ផ្លូវភេទ ព្រមទាំង​ជួយ​ឲ្យ​ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​របស់​ស្ត្រី និង​បុរស​កាន់តែ​ខ្លាំង​ផង​ដែរ​។ បើសិនជា​អ្នកជា​អ្នក​រត់​កីឡា អ្នក​ពិតជា​ដឹង​រួច​ទៅ​ហើយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ហាត់​កីឡា​ដូច​ជា អាយុ​វែង បន្ថយ​ស្ត្រេ​ស ពង្រឹង​ដល់​ការ​ចង​ចាំ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ទៀត…

ការ​រត់​កីឡា​ត្រឹមតែ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស និង​ចំណង់​ផ្លូវភេទ ព្រមទាំង​ជួយ​ឲ្យ​ការ​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​របស់​ស្ត្រី និង​បុរស​កាន់តែ​ខ្លាំង​ផង​ដែរ​។

បើសិនជា​អ្នកជា​អ្នក​រត់​កីឡា អ្នក​ពិតជា​ដឹង​រួច​ទៅ​ហើយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ហាត់​កីឡា​ដូច​ជា អាយុ​វែង បន្ថយ​ស្ត្រេ​ស ពង្រឹង​ដល់​ការ​ចង​ចាំ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ទៀត ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាងក្រោម​នេះ​គឺ ជា​អំណះ​អំណាង​ច្បាស់លាស់​មួយ​ដែល​បញ្ជាក់​ថា ការ​រត់​កីឡា​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ ក៏​ដូច​ជា​សុខភាព​ផ្លូវភេទ​កាន់តែ​ល្អ​៖

•​ការ​ហាត់ប្រាណ​ដោយ​ការ​រត់​កីឡា​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ជំរុញ​ដល់​សុខភាព​ផ្លូវភេទ​កាន់តែ​ល្អ តាម​រយៈ​បង្កើន​ចំណង់​ផ្លូវភេទ ។

•​ង្កើ​ន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាំង​បុរស និង​ស្ត្រី សម្រាប់​ជំរុញ​ដល់​សកម្មភាព​ផ្លូវភេទ​កាន់តែ​ល្អ ។

•​ការ​រត់​អាច​ជួយ​ឲ្យ​អ្នក​ឈាន​ដល់​ចំណុចកំពូល​បាន​កាន់តែ​ខ្លាំងក្លា ។

•​ការ​រត់​កីឡា​ជួយ​ឲ្យ​រាង​កាយ​កាន់តែ​មាន​ភាព​សមសួន ហើយ​អ្នក​ក៏​ពេញចិត្ត​នឹង​រាង​កាយ​នេះ​ខ្លាំង​នៅ​ពេល​ធ្វើ​សមរភូមិ​លើ​គ្រែ ម្ដង​ៗ ។

•​ការ​រត់​កីឡា​នឹង​ជំរុញ​ដល់​លំហូរ​ឈាម​កាន់តែ​ល្អ​ទៅ​តំបន់​លិង្គ ហើយ​ក៏​ជួយ​បំបាត់​អាការ​លិង្គ​មិន​ព្រម​ឡើង​រឹង​ផង​ដែរ ។

សរុបសេចក្តី​មក ការ​រត់​គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ជំរុញ​ដល់​សកម្មភាព​ផ្លូវភេទ ។ ប៉ុន្តែ​ចូរ​ចាំ​ថា ត្រូវ​តែ​មាន​តុល្យភាព​នៃ​ការ​ហាត់ប្រាណ​ទាំងនេះ​ផង ហើយ​ក៏​មិន​ត្រូវធ្វើ​ខ្លាំងក្លា​ពេក​ដែរ​។ ត្រឹមតែ​រត់​កីឡា​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ណាស់ហើយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ