ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​មួយ​គ្រឿង​លេង​ដាក់​របស់​នេះ​ច្រើន​ម្ល៉េះ?(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ស្ទឹង​សែន​នី​កា​ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អាវ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មានការ​ឯកភាព​ពី​ព្រះរាជ​អា ជ្ញា​អម​សាលាដំបូង​ខេត្ត…

ខេត្តកណ្ដាល ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ស្ទឹង​សែន​នី​កា​ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អាវ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មានការ​ឯកភាព​ពី​ព្រះរាជ​អា ជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ពួនស្ទាក់​ឃាត់​ទុក និង​ដកហូត​ឈើប្រណិត​ចំនួន​៥៩​ដុំ ។ ហេតុការណ៍​បង្ក្រាប​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដែល​ដឹកឈើ​ប្រណិត​ខុសច្បាប់ ជា​ប្រភេទ​រថយន្តក្រុង​ដឹក​អ្ន​ដំណើរ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-9377 ។

ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន ឈើប្រណិត​ចំនួន​៥៩​ដុំ ជា​ប្រភេទ​ឈើ​សុ​ក្រម ,​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ​3C-6871 ចំនួន​២​បន្ទះ និង​នាម​បណ្ណ​ក្រុមហ៊ុន​នី​កា​ខូ​អិ​ល​ធី​ឌី​ចំនួន​៣៧​សន្លឹក​ផង​ដែរ ។ប្រភព​ដដែល​បន្ត​ថា មុន​នឹង​ឈាន​ដល់​ធ្វើការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ នគរបាល​ជំនាញ​បាន​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​ថា មាន​រថយន្ដក្រុង​ដឹកឈើ​ប្រណិត​ខុសច្បាប់​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាឮ ភ្លាម​នោះ​ក​ម្លាំ​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​ចុះ​បង្ក្រាប​ពួនស្ទាក់ រួច​កសាង​ឯកសារ​ដកហូត​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ