ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ៖ បងប្អូន​មាន​សិទ្ធ​ទៅ​បោះ​ឆ្នោត​តែ​គ្មាន​សិទ្ធ​ញុះញង់​គេ​មិន​ឲ្យ​បោះ​ឆ្នោត​ទេ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ក៏​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​បងប្អូន​ណា​ញុះញង់​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ក៏​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​បងប្អូន​ណា​ញុះញង់​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ឬ​ក៏​បន្លំ​ជ្រលក់​ដៃ​បោះ​ឆ្នោត ដោយ​អត់​ទៅ​បោះ​ឆ្នោត តែ​ជ្រលក់​ដៃ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ។

បញ្ជាក់ៈ សេចក្តីរាយការណ៍​បន្ត​ថា បងប្អូន​ណា​មាន​សិទ្ធ​ទៅ​បោះ​ឆ្នោត តែ​មិន​មាន​សិទ្ធ​ញុះញង់​ឲ្យ​គេ​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេ និង​ម្យ៉ាងទៀត​អ្នក​ជ្រលក់​ដៃ​ទឹកខ្មៅ​បន្លំ មិន​ទៅ​បោះ​ឆ្នោត​ដែល​បន្លំ​ថា ទៅ​បោះ​ឆ្នោត​នោះ​គាត់​មាន​ប្រសាសន៍​ថា អ្នក​នោះ​នឹង​មាន​ជាប់​ទោស​ព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា គាត់​មាន​ប្រសាសន៍​ខណៈ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្នូរខ្មោច ស្ថិត​ក្នុង​សហគមន៍​ថ្ម​សាន ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​២​ខណ្ឌ​ច្បារ​អំពៅ ចំនួន​ជាង​១០០​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ