ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកហៅម្តង ល្ងាចហៅម្តងទៀតផ្អើលឈុល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​វៀត​ណា​ម្នាក់ ​ត្រូវបានប្រទះ​ដេក​ស្លាប់​ក្នុង​បន្ទប់ ដែលសង្ស័យ​ពុល ​ថ្នាំ​ឱសថ​បូរាណ​​ប្រើប្រាស់​លើស​កំណត់ ​ ដែល​ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៨ មិថុនា ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​វៀត​ណា​ម្នាក់ ​ត្រូវបានប្រទះ​ដេក​ស្លាប់​ក្នុង​បន្ទប់ ដែលសង្ស័យ​ពុល
​ថ្នាំ​ឱសថ​បូរាណ​​ប្រើប្រាស់​លើស​កំណត់ ​ ដែល​ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៨ មិថុនា ២០១៨ នៅក្បែរ​បេនឡាន​ក្រុងក្នុងសង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះខាងលើ មាន​ឈ្មោះត្រឿ​ង វ៉ា​ន់​សុ​ន Truong van son ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​មាន​របរ លក់​​ថ្នាំ​សំលាប់​សត្វល្អិត កាន់​លិខិត​ឆ្លងដែន​លេខ C0779093 រស់នៅ​ខេត្តអាងយ៉ាង ប្រទេស​វៀត​
ណាម ។

តាម​សាក្សី​បញ្ជាក់​ប្រាប់​សមត្ត​កិច្ច​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ជួល​បន្ទប់​លេខ​០០៤ ស្នាក់​នៅ​ម៉ោង៤ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ២០១៨ រហូត​ដល់​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា មេការ​ម្ចាស់ផ្ទះ​សំណាក់ បាន​ទៅ​គោះ​ទ្វារ ​ដើម្បី​រៀបចំ​បន្ទប់ តែ​អ្នក​ស្នាក់​នៅ​មិន​បើកទ្វារ​ទេ ។ មេការ​ក៏​ចុះ​ដើរ​ចេញ​​ទៅ​វិញ លុះ​ម៉ោង​៤​រសៀល​ មេការ​ផ្ទះសំណាក់​បាន​ឡើង​ទៅ​គោះ​ទ្វារ​បន្ទប់​ម្តងទៀត តែ​ជាប់​គន្លឹះទ្វារ​ខាងក្នុង ដោយ​មានការ​សង្ស័យ​មេការ​ផ្ទះសំណាក់​ បាន​សម្រេចចិត្ត​គាស់​ទ្វារ​បន្ទប់ ក៏​ឃើញ​គាត់​ដេក​ស្លាប់​មិនដឹង​តាំង​ពី​ពេល​ណា​មក ។

ក្រោយ​កើតហេតុ​ សមត្ថ​​កិច្ច​គ្រប់​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ច្រើន​លើស​កំណត់ បូក​និង​ថ្នាំពេទ្យផងដែរ ។​

អត្ថបទសរសេរ ដោយ