ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំលោកតាព្រះជន្ម១០០ឆ្នាំទេ ពេលនេះលោកតាលារហូត​ហើយ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង ៖ លោកតា សំ សុខ អាយុ​១០០​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន…

​​ខេត្តកំពង់ឆ្នាំង ៖ លោកតា សំ សុខ អាយុ​១០០​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន លាចាក​លោក​នេះ​ទៅ​ហើយ កាលពី​​វេលា​ម៉ោង០​៦​ និង​១០​នាទី​ព្រឹកថ្ងៃ​ទី០​៩ ​មិថុនា  ដោយ​វ័យ​កាន់តែ​ជរា​របស់​លោក​តា ។​  បើ​តាម​ចៅប្រុស​​គាត់​បាន​ទូរ​សព្ទ័​ប្រាប់​​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំងថា លោកតា​របស់​គាត់ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​មិថុនា នៅ​ធម្មតា​ទេ ប៉ុន្តែ​នៅ​វេលា​ម៉ោង​​៨​យប់​គាត់​ចាប់ផ្តើម​ធ្វើ​ទុក្ខខ្លាំង រហូត​ដល់​ម៉ោង​០៦​ព្រឹក ទើប​ផុតដង្ហើម​តែ​ម្តង ។

គួររំលឹក​ថា​ កន្លង​មក​ លោកតា សំ សុខ ​ធ្លាប់​បាន​សប្បុរ​ជន​ជា​ច្រើន ក្នុង​នោះ​មាន​ទាំងលោកខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ជួយ​ឧ​ប​ត្ថ​ម​ជា​បន្តបន្ទាប់ ក្រោយ​ពី​សារព័ត៌មាន​កោះ​សន្តិភាព​រៀបរាប់​អំពី ទុក្ខ​ការ​លំបាក​របស់​លោកតា ដែល​កំពុង​រស់នៅ​ជាមួយ​កូនស្រី ឈ្មោះ​សំ ផុ​ន អាយុ​៦៨​ឆ្នាំ ដែល​ជា​អ្នក​មើល​ថែ​លោក ដោយ​មាន​ចៅប្រុស​បង្កើត​ ជា​អ្នក​រកស៊ី​ចិញ្ចឹម ។ ជាមួយ​គ្នា​នេះ លោកតា​ថ្វីបើ​មាន​អាយុ​១០០​ឆ្នាំ តែលោក​​នៅ​អាច​អាន​អក្ស​របាន​យ៉ាង​ត្រឹមត្រូវទៀត កាល ពី​គាត់​នៅ​រស់ ។​

តាមរយៈ​ព័ត៌មាន​នេះ​ដែរ ចាត់​ទុក​​​ជា​ការ​ជម្រាប​ជូនដំណឹង​ដល់​សប្បុ​សជន ដែល​ធ្លាប់​ជួយ​លោកតា​កន្លង​មក ​ដូច​ជា​ដំណឹង​ដល់​បងប្អូន ដែល​​​មាន​ស​ទ្ធា​​ជ្រះថ្លា ក្នុង​ការ​ចូល​បច្ច័យ​ធ្វើ​បុណ្យសព​របស់​លោក​តា​អាយុ​១០០ឆ្នាំ​ខាងលើ​នេះ​ ។

អត្ថបទសរសេរ ដោយ