ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងត្រៀមមុនតាំងពីពេលណា ចេញពីកាស៊ីណូភ្លាមដាក់ផ្អើលមុខច្រកទ្វារប៉ោយប៉ែត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​ចេញពី​ធ្វើការ​កាស៊ីណូ​ត្រូវ​ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ពីក្រោយ​កាប់​របួសធ្ងន់ដោយមិនដឹងមូលហេតុ ​បង្ក​ភ្ញាក់ផ្អើល​ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​8 មិថុនា ។ ជន​រង​គ្រោះ​ឈ្មោះ ហុង…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​ចេញពី​ធ្វើការ​កាស៊ីណូ​ត្រូវ​ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​ពីក្រោយ​កាប់​របួសធ្ងន់ដោយមិនដឹងមូលហេតុ ​បង្ក​ភ្ញាក់ផ្អើល​ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​8 មិថុនា ។

ជន​រង​គ្រោះ​ឈ្មោះ ហុង សុ​ថៃ ភេទ​ប្រុស អាយុ​21​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ និង​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​2​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ស្រប​ទិស​មក​ពី​ទិស​ខាងលិច​លួច​កាប់​ពីក្រោយ​នឹង​កាំបិត​សា​ម៉ូ​រ៉ៃ​បណ្តាល​ឲ្យ​ចំ​ក្បាល​របួសធ្ងន់ដេរ១១ថ្នេរ ។

ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា ដំបូង​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1X-5932 មក​ពី​ទិស​ខាងលិច​លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ​ម៉ាក​សង់​សេ​125​មិន​ស្គាល់​ស៊េរី​មាន​គ្នា​2​នាក់​ជិះ​ស្រប​ទិស​មក​ពីក្រោយ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួស និង​ដួល​ម៉ូតូ​បង្ករ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​បង្ក​ជន​ដៃដល់​បាន​បើក​ម៉ូតូ​គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល ខណៈ​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ។ យោង​តាម​ការ​សួរនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​9 មិថុនា នេះ​ជន​រង​គ្រោះ​ប្រាប់​ថា ខ្លួន​មិន​ដែល​មាន​ទំនាស់​ជាមួយ​ន​ណា​ម្នាក់​ឡើយ ។

លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែនហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រៀវ​រកមុខ​សញ្ញា​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ