ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ស្គាល់ចែស្រីស្អាតសាច់.សដួលសន្លប់កាលពី​អធ្រាត្រហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹងថា នារីស្រស់​​ស្អាតដែល​ស្លៀកពាក់​ខើច​ម្នាក់​ ​ត្រូវ​បា​ន​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង នៅ​​ជិត​ម៉ូតូ​ស្គូ​ពីមួយគ្រឿង ​បង្កការ​​ភ្ញាក់ផ្អើល​កាលពី​កណ្តាល​អធ្រាត្រ​នោះ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី​០៩ មិថុនា នេះ…

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹងថា នារីស្រស់​​ស្អាតដែល​ស្លៀកពាក់​ខើច​ម្នាក់​ ​ត្រូវ​បា​ន​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង នៅ​​ជិត​ម៉ូតូ​ស្គូ​ពីមួយគ្រឿង ​បង្កការ​​ភ្ញាក់ផ្អើល​កាលពី​កណ្តាល​អធ្រាត្រ​នោះ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី​០៩ មិថុនា នេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ហើយត្រូវ​គេដឹងទៀតថា នាង​​ទើប​​ត្រឡប់​ចេញ​ពី​​កម្មវិធី ហើយអាចអាច​ស្រវឹងស្រាផង ទើបជួបគ្រោះថ្នាក់ចរាចរណ៍​​បែបនេះ ។​

សេចក្តីរាយការណ៍បន្តថា ​នារីរង​គ្រោះ​ឈ្មោះ​ពេជ្រ​ ស៊ី​ថា​ អាយុ​៣៣​ឆ្នាំ ​ជា​បុ​គ្គ​លិ​ក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ។ នាងជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌.​ស ​ពាក់​ស្លាក​លេខ​​បាត់ដំបង1T.​5103 ។

គួរបញ្ជាក់ថា ​ករណីនេះ ត្រូវបានចាត់ទុក​ជា​សំណាងល្អ​ហើយ ដែលនាង​ជួបគ្រោះថ្នាក់ តែ​​ប៉ះ​ចំ​​សុទ្ធតែ​មនុស្ស​ចិត្តធម៌ ​សុខចិត្ត​នាំ​គ្នា​នៅ​មើលថែ​ និង​រាយ​ការ​ណ៍​​ប្រាប​់សមត្ថកិច្ច​ ឱ្យ​រក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​នោះ​ ។ ​ហេតុ​ការ​ណ៍​​ខាងលើ បាន​​កើតឡើង​លើ​ផ្លូវ​បេតុង​ ក្នុងភូមិ​មិត្តភាព​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ម៉ោង​០១រំលងអធ្រាត្រ​ ​ឈាន​ចូល​​ថ្ងៃ​ទី០៩ ​មិថុនា​ នេះ  ​។

​មក​ទល់​​ព្រឹក​ថ្ងៃ​​ដដែលនេះ​ នារី​រង​គ្រោះ​មិន​ទាន់​ដឹងខ្លួន​ អាច​សួរនាំ​បាន​នៅឡើយ​ទេ​ ប៉ុន្តែ​យោង​សម្តី​ស្ត្រី​ជា​ម្តាយ​ប្រាប់​ថា ​កូន​គាត់​ក្រោយ​ចេញពី​ធ្វើការ​កាស៊ីណូ​គេ ​ផ្លាស់​សម្លៀក​បំណាក់​រួច​​​បន្តដំណើរ​ទៅ​ចូលរួម​កម្មវិធី​មិត្ត​ភក្តិ ។ ​លុះ​ទៀប​​ភ្លឺ ​ទើប​ទទួល​ដំណឹងពី​​គេ​ប្រាប់​មកថា ​កូនស្រី​ចូល​​ដេកពេទ្យ​ ។​ ​

គួររំលឹកថា៖

​ស្រីស្អាតសាច់ខ្ចីញ៉េញម្នាក់របួសសន្លប់​ស្តូកកណ្តាល​​អធ្រាត្រ… តែនាងមានសំណាង

អត្ថបទសរសេរ ដោយ