ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រីស្អាតសាច់ខ្ចីញ៉េញម្នាក់របួសសន្លប់​ស្តូកកណ្តាល​​អធ្រាត្រ… តែនាងមានសំណាង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៩ មិថុនា ស្ថិត​លើ​ផ្លូវ​បេតុង​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​​​បាន​ប្រទះ​ឃើញ​ស្រី​ស្អាត​ស្លៀកពាក់​ខើច​ម្នាក់ ដេក​សន្លប់​ស្តូកស្តឹង​នៅ​ជិត​ម៉ូតូ​ម៉ា​ស្គូមួយគ្រឿង…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៩ មិថុនា ស្ថិត​លើ​ផ្លូវ​បេតុង​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​​​បាន​ប្រទះ​ឃើញ​ស្រី​ស្អាត​ស្លៀកពាក់​ខើច​ម្នាក់ ដេក​សន្លប់​ស្តូកស្តឹង​នៅ​ជិត​ម៉ូតូ​ម៉ា​ស្គូមួយគ្រឿង ដោយគេ​​សង្ស័យ​​ថា អាច​នាង​ជិះ​ម៉ូតូ​​ដួល ។

សេចក្តីរាយការណ៍​បន្ត​ថា ទោះជា​យ៉ាងណា គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នាង​នោះ​ទេ ​​។ ហើយ​ចាត់ទុក​ថា នាង​​​សំណាងល្អ ដែលបាន​​ប៉ះ​ចំ​សុទ្ធតែ​មនុស្ស​ចិត្តធម៌ ដោយ​នាំ​គ្នា​នៅ​មើលថែ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​រក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ ។

ស្ថិត​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​នាង​សន្លប់​ស្តូកស្តឹង និង​មាន​ឈាម​ហូរ​ចេញ​តាម​ត្រចៀក​ទៀត​ផង ។ ក្រោយ​មក នារី​​រង​​គ្រោះត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កា​ម៉ា ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

នេះចាត់ទុក​ថា ជា​សំណាង​របស់នារី​ស្រស់ស្អាតរូបនេះ ​ដោយ​នាង​បានជួប​មនុស្ស​ល្អ​ជួយ​ធុរៈ​នាង តែប៉ះចំ​ជន​ឆ្លៀត​ឱកាស​វិញ​ មិនដឹងទៅជាយ៉ាងណា រួម​ទាំង​រូបនាងផ្ទាល់ ទាំងទូរស័ព្ទដៃ និងម៉ូតូ​ទំនើបនេះ ហើយ​កើត​ហេតុនៅកន្លែង​ដែលស្ងាត់​​ទៀតផង ។

 

 

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ