ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​នៅ​កាស៊ីណូ ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​កា.ប់​នឹង​សាំ​ម៉ូ​រ៉ៃ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​ចេញពី​ធ្វើការ​នៅ​កាស៊ីណូ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ពីក្រោយ កាប់​របួសធ្ងន់​បង្ក​ការ​ភ្ញាក់ផ្អើល​ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​៨ មិថុនា ២០១៨​នេះ​។ ជន​រង​គ្រោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​ចេញពី​ធ្វើការ​នៅ​កាស៊ីណូ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ពីក្រោយ កាប់​របួសធ្ងន់​បង្ក​ការ​ភ្ញាក់ផ្អើល​ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​៨ មិថុនា ២០១៨​នេះ​។

ជន​រង​គ្រោះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ជា​បុគ្គលិក​កាស៊ីណូ ហើយ​បាន​បើកបរ​ម៉ូតូ​មក​ពី​ទិស ខាងលិច​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ស្រប​ទិស​មក​ពីក្រោយ​កាប់​នឹង​កាំបិត​សាំ​ម៉ូ​រ៉ៃ​បណ្តាល​ឲ្យ​របួសធ្ងន់​ចំ​ក្បាល និង​ដួល​ម៉ូតូ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្តង​។

ជន​រង​គ្រោះ​ក្រោយ​បង្កហេតុ បើក​ម៉ូតូ​ទៅ​ទិស​ខាងកើត​គេច​បាត់ ខណៈ​ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ករណី​ខាងលើ ពិតជា​កើត​មាន​មែន ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ