ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​វិឡា​សង់​រំលោ.ភ​លើ​គម្រោង​ផ្លូវ​១០០​ម៉ែត្រ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ចាប់​ដកហូត​សម្ភារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​វិឡា​តឿ​មួយ​កន្លែង​ដែល​សង​រំលោភ​លើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​១០០​ម៉ែត្រ​ពី​អក្សរ​ផ្លូវជាតិ​លេខ​៦ និង​អត់​ច្បាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ប្រើ​វិធាន​ការណ៍រ​ដ្ឋា​បាល​ចុះ​ឃាត់ និង​ចាប់​យក​សម្ភារ បន្ទាប់​ពី​ជួន​ដំណឹង​ជា​ច្រើន​លើក​មិន​ស្តាប់​តាម​ការ​ណែនាំ ។ ការ​បើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សំណង់​វិឡា​តឿ​មួយ​កន្លែង​ដែល​សង​រំលោភ​លើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​១០០​ម៉ែត្រ​ពី​អក្សរ​ផ្លូវជាតិ​លេខ​៦ និង​អត់​ច្បាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ប្រើ​វិធាន​ការណ៍រ​ដ្ឋា​បាល​ចុះ​ឃាត់ និង​ចាប់​យក​សម្ភារ បន្ទាប់​ពី​ជួន​ដំណឹង​ជា​ច្រើន​លើក​មិន​ស្តាប់​តាម​ការ​ណែនាំ ។ ការ​បើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​អត់​ច្បាប់​នោះ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

អាជ្ញាធរ​បាន​ប្រើ​កម្លាំង​សណ្តាប់ធ្នាប់ និង​សមត្ថកិច្ច​ប្រមាណ​ជាង​២០​នាក់​បាន​នាំ​គ្នា​រើ​អីវ៉ាន់ និង​របស់របរ​មួយ​ចំនួន​ដាក់​រថយន្ត​ដឹក​យក​ទៅ​ទុក​បណ្តោះអាសន្ន នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ ។ សំណង់​នោះ​ត្រូវ​អាជ្ញាធរ​ឲ្យ​ដឹង​ថា មាន​ទំហំ​១៧.៦​ម៉ែត្រ​គុណ​១៨​ម៉ែត្រ ប្រក់​ស័ង្កសី ដែល​គេ​ស្គាល់​ថា ម្ចាស់​ឈ្មោះ អ៊ឹ​ង ជុង​កេង ដែល​បាន​សាងសង់​មិន​ស្តាប់​តាម​ការ​ណែនាំ​ពី​អាជ្ញាធរ ។

តាម​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ដកហូត​សម្ភារ​សំណង់​នេះ ធ្វើ​ឡើង​តាម​លិខិត​លេខ​៤២៥/១៨ ស ជ ណ​ចុះ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ បន្ទប់​ពី​អាជ្ញាធរ​ចុះ​ធ្វើ​កំណត់ហេតុ​ផ្អាក​ការ​សាងសង់​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ម្ចាស់​មិន​ស្តាប់​នៅ​តែ​បន្ត​សាងសង់ ។

តាម​អាជ្ញាធរ​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​បាន​ធ្វើការ​សម្របសម្រួល​ឱ្យ​ផ្អាក​ការ​សាងសង់​នៅ​លើ​ដី​នេះ​ព្រោះ​ដី​នេះ​ប៉ះពាល់​គម្រោង​ស្ថាបនា​ផ្លូវ​១០០​ម៉ែត្រ ពី​អក្សរ​ផ្លូវជាតិ​លេខ​៦ ព្រមទាំង​ចេញ​សេច​ក្កី​ជួន​ដំណឹង​ឲ្យ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង ដោយ​ទុក​រយៈពេល​មួ​យស​ប្តា​ហ៍ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ និង​នៅ​តែ​បន្ត​ការ​សាងសង់​ទើប​អាជ្ញាធរ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល​ចាប់​ដកហូត​សម្ភារ ។

គួរ​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​២០១៧ លោក​អ៊ឹ​ង ជុង​កេង ដែល​ជា​ម្ចាស់​សំណង់​នេះ​បាន​សាងសង់​ឃ្លាំង​មួយ​ក្បែរ​គ្នា​នោះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ដក​ហូត​បាន​សម្ភារ​ម្តង​ហើយ ត្រូវ​ម្ចាស់​បាន​បើករថយន្ត​មក​ស្ទះ​រថយន្ត​របស់​អាជ្ញាធរ​ផង​ដែរ និង​លើក​នេះ​បន្ត​សាងសង់​វីឡា​អត់​ច្បាប់ និង​រំលោភ​លើ​គម្រោង​ស្ថាបនា​ផ្លូវ​១០០​ម៉ែត្រ​ពី​អក្ស​ផ្លូវ​លេខ​៦​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ