ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមនុស្សណា…ជីវិត​របស់​គាត់ តើ​អ្នក​ណា​ទទួលខុសត្រូវ?

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ត្រី​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ…

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ត្រី​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៥០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ចន្លោះ​បង្គោល​គីឡូ​ម៉ែ​ត​លេខ​១៨២ ១៨៣ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ ចាន់ ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ។ កាលពី​វេលា​ម៉ោង​ទៀប​ភ្លឺ​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​សណ្ដា​ង​រឺ​ម៉ក​ដឹក​ត្រី​ពី​ផ្ទះ​នៅ​ឃុំ​កំពង់​លួង​ទៅ​លក់​នៅ​ផ្សារ​ពោធិ៍សាត់ ពេល​ធ្វើ​ដំណើរ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ដ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​រុញ​ម៉ូតូ​ដួល​កំពប់​ត្រី​ពេញ​ថ្នល់ ហើយ​កិន​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធម៌ រួច​ហើយ​រថយន្ដ​បង្ក​គ្រោះថ្នាក់​នោះ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​បាត់​ស្រមោល ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​គ្នា​ស្រាវជ្រាវ​រក​រថយន្ដ​បង្ក​គ្រោះថ្នាក់ ដើម្បី​ឃាត់ខ្លួន​អ្នកបើកបរ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ ។ ចំណែក​សាកសព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ